en     km
en     km

កម្ពុជានឹងបញ្ជូនទ័ពមួកខៀវបន្ថែម ២០០ នាក់ទៀតទៅអាហ្វ្រិកកណ្តាល

Share

ក្រុងភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនជាង ២០០ នាក់បន្ថែមទៀត ទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល ដើម្បីផ្លាស់ជើងកងវិស្វកម្មចាស់ដែលកំពុងបំពេញបេសកកម្មសព្វថ្ងៃនេះ នាចុងខែវិច្ឆិកានេះ។

បើតាម កញ្ញា កុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាត គ្រាប់មីន និង គ្រាប់មិនទាន់ផ្ទុះ បានបញ្ជាក់ថា នាចុងខែវិច្ឆិការនេះ កម្ពុជានឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ចំនួន ២១៦ នាក់បន្ថែមទៀត ទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល ក្រោយពីមានការស្នើសុំពីអង្គការសហប្រជាជាតិ។

កញ្ញា បានបញ្ជាក់ថា៖ «យើងបម្រុងកម្លាំងរួចរាល់អស់ហើយ ដើម្បីត្រៀមជំនួសកងកម្លាំងចាស់ ដែលពួកគេនឹងត្រូវបញ្ចប់បេសកកម្មការងារ នៅអាហ្វ្រិកកណ្តាល រយៈពេលមួយឆ្នាំ ហើយកម្លាំងដែលនឹងត្រៀមបញ្ជូនទៅនេះ ក៏បានហ្វឹកហាត់ជំនាញរបស់ពួកគេអស់ហើយដែរ»

គួរជម្រាបថា ចាប់តាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងមួកខៀវ របស់ខ្លួន ទៅបំពេញបេសកកម្មនៅក្រៅប្រទេស មានប្រមាណ ៥,៥៦៧១ នាក់ ខណៈស្រ្តីមានចំនួន ២៦៤ នាក់។

ប្រទេសដែលកម្ពុជា បានបញ្ជូនកងកម្លាំងទ័ពមួកខៀវទៅនោះ មានដូចជាប្រទេសអាហ្វ្រិកកណ្តាល ស៊ូដង់ ស៊ូដង់ខាងត្បូង ស៊ីរី ឆាត លីបង់ សាយប្រឹស និង ប្រទេសម៉ាលី៕

Share

Image
Image
Image