en     km
en     km

កម្ពុជារក្សាជំហរបន្តកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ

Share

ក្រុងភ្នំពេញ៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានបង្ហាញពីជំហរថា កម្ពុជា និង បណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទាំងអស់នៅកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ខណៈនេះ អ្នកវិភាគវ័យក្មេងម្នាក់យល់ថា គឺជាភាពវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោក សេរីវឌ្ឍនៈ រាយការណ៍លម្អិតជូន៖

ក្នុងការចេញផ្សាយរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៨ កម្ពុជាបានបង្ហាញជំហរបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិ និង ភាពជាដៃគូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយគុណភាព សមធម៌ បរិយាប័ន្ន និង ចីរភាព។

ក្នុងជំនួបសំណេះសំណាលរវាង លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង លោក ស្រី Pauline Tamesisក្នុងឋានៈជាតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា និង ជាអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ កម្ពុជា គឺក្នុងជំនួបនេះ លោក ប្រាក់ សុខុន បានរំលឹកពីលទ្ធផលផ្លែផ្កាជាច្រើន ដែលកម្ពុជា និង កម្មវិធីនេះ បានជួយជ្រោមជ្រែងជាច្រើនដល់សង្គមកម្ពុជា។ លោកបានបញ្ជាក់បន្ថែមពីជំហរ របស់កម្ពុជានឹងនៅតែជាដៃគូដ៏ល្អសម្រាប់សហប្រតិបត្តិការអន្តរជាតិ។

នៅក្នុងរយៈ ពេលចុងក្រោយនេះ មានការកត់សម្គាល់ទោះបីជា ទំនាក់ទំនងកម្ពុជានិង ប្រទេសមួយចំនួន ក្នុងទ្វីបអឺរ៉ុប មានការប្រេះស្រាំនឹងគ្នាតែ សម្រាប់ទំនងកម្ពុជា ជាមួយ អង្គការសហប្រជាតិ ហាក់នៅរក្សាភាពរឹងមាំទោះបី ជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ លោកស្រីរ៉ូណាល់ស្មិត ហៅស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ដើរដល់ផ្លូវបំបែកក៏ដោយ។​

បើកម្ពុជា ប្ដេជ្ញាដូចនេះ នាំកម្ពុជា មានស្ថិរភាពការទូតដដែលជាមួយស្ថានប័នអន្តរជាតិនេះ។

លោក ហង្ស វិទូ ប្រធានអ្នកវិភាគវ័យក្មេងបានគាំទ្រនូវជំហររបស់រដ្ឋាភិបាលកម្ពុជាដែល បន្តកិច្ចសហប្រតិបត្តិការជាមួយនិងអង្គការសហប្រជាជាតិ។ លោកថា ដំណើការនៃកិច្ចសហប្រតិបតិ្តការនេះ កន្លងមកគឺលោក សង្កេតឃើញថាល្អ តែលោកថាអង្គការUNDP ជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិដែលលោកថា បើស្ថាប័ននៅមានកិច្ចសហការល្អជាមួយកម្ពុជា លើវិស័យអភិវឍ្ឍន៍ប្រទេស គឺរឿងសញ្ញាល្អក្នុងជួយធនធានមនុស្សនៅកម្ពុជា។

សំឡេងលោក ហង្សវិទូខ្ញុំយល់ឃើញថា ការបង្ហាញជំហររបស់កម្ពុជា ជាមួយនឹង UNDP នេះ គឺជារឿងមួយដែលល្អប្រពៃណាស់ប្រសិនបើរដ្ឋាភិបាល នៅតែមានគោលជំហរច្បាស់លាស់ ក្នុងការធ្វើការងារ ប៉ុន្តែយើងសង្កេតឃើញថា រដ្ឋាភិបាលកម្ពុជាគួរតែមានលុយខ្លួនឯងខ្លះ ណាស់នេះ បើតាមខ្ញុំសង្កេតឃើញថា UNDP គឺគាត់ចំណាយលុយជួលទាំងបច្ចេកទេសនិងមនុស្សដើម្បីមកអភិវឌ្ឍន៍នៅកម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ គឺជាកម្មវិធីមួយផ្នែករបស់អង្គការសហប្រជាជាតិ ដែលមានវត្តមានចាប់តាំង ពីឆ្នាំ ២០០០។ កម្មវិធីនេះ ផ្តោតការយកចិត្តទុកដាក់ ជាសកលឆ្ពោះទៅរកគោលដៅអភិវឌ្ឍសហវត្ស ដែលត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២០។ កម្មវិធីនេះ បានផ្តោតទៅលើ ការកាត់បន្ថយភាពក្រីក្រ ការលើកស្ទួយអភិបាលកិច្ចបែបប្រជាធិបតេយ្យ ធានានិរន្តភាពបរិស្ថាន គាំទ្រការសម្អាតមីន ជម្រុញសមភាពយ៉េនឌ័រ និង ប្រយុទ្ធប្រឆាំងនឹងជម្ញឺអេដស៍។

Share

Image
Image
Image