en     km
en     km

ខ្សែរថភ្លើងប៉ោយប៉ែត-សេរីសោភ័ណនឹងដាក់ឲ្យពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្នដោយឥតគិតថ្លៃ

Share

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្នផ្លូវរថ   ភ្លើង ប៉ោយប៉ែត-សិរីសោភ័ណ ដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃពុធ ទី០៤ ខែមេសា  ឆ្នាំ២០១៨  វេលាម៉ោង ៨​​​ព្រឹក នៅស្ថានីយ៍រថភ្លើងប៉ោយប៉ែត។

សម្រាប់ការដាក់ឲ្យប្រើប្រាស់ផ្លូវរថភ្លើងនេះផងដែរ ប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថភ្លើងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៤ ខែមេសា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។

ផ្លូវដែកពីសិរីសោភ័ណទៅក្រុងប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ) នេះ មានប្រវែងសរុប ៤៨ km ដែលត្រូវឆ្លងកាត់៦ ស្ថានីយ៍ (ប៉ោយប៉ែត-កូប-សូភី-សាលាសំរោង-ទឹកថ្លា-សិរីសោភ័ណ)៕

Share

Image
Image
Image