en     km
en     km

រថយន្តធំៗនៅតែបំពានបម្រាមសាលាក្រុងបង្កគ្រោះថ្នាក់ និងស្ទះចរាចរណ៍នៅក្នុងក្រុង

Share

ភ្នំពេញ៖ បើទោះបីជាសាលារាជធានីភ្នំពេញ បានជូនដំណឹងជាច្រើនលើកហាមមិនឱ្យរថយន្តធំៗបើកបរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញយ៉ាងណាក្តី តែម្ចាស់រថយន្តធំៗមួយចំនួននៅតែបំពាននូវបម្រាមនេះ ដែលបញ្ហានេះបានបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍ផងដែរ។

ជាថ្មីម្តងទៀតគឺនៅថ្ងៃទី ២៨ វិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងជាថ្មីដល់សាធារណជន ជាពិសេសម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនតាមរថយន្តគ្រប់ប្រភេទ ម្ចាស់ក្រុមហ៊ុនសហគ្រាសផ្គត់ផ្គង់បេតុងលាយស្រេច និងម្ចាស់ការដ្ឋានសំណង់ទាំងអស់ ឱ្យបានដឹងពីគោលការណ៍កំណត់ពេលវេលាចរាចរ និងតម្រាយផ្លូវ ទៅតាមទំហំ និងប្រភេទរថយន្តដឹកជញ្ជូននីមួយៗ ក្នុងន័យកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

រថយន្តដឹកទំនិញខ្នាតតូចប្រភេទA ទម្ងន់ចាប់ពី៣,៥តោនដល់៦តោន និងរថយន្តដឹកទំនិញខ្នាតធំប្រភេទB ទម្ងន់ចាប់ពី៦តោន ដល់១០តោន ព្រមទាំងរថយន្តក្រឡុកស៊ីម៉ង់ ត្រូវហាមបើកចូលក្រុងពីម៉ោង​៦ព្រឹក ដល់ម៉ោង៩ព្រឹក និងពីម៉ោង៤រសៀលដល់ម៉ោង៨យប់។

ចំណែករថយន្តដឹកដី ដឹកប្រេងឥន្ធនៈ រថយន្តស្ទួច និងរថយន្តទំនិញខ្នាតធំទម្ងន់ ចាប់ពី ១០តោន ដល់ ២៥តោន អាចធ្វើចរចរណ៍បានតែពីម៉ោង៨ យប់ដល់ម៉ោង ៦ព្រឹកប៉ុណ្ណោះ។

កំណត់ផ្លួវដែលរដ្ឋបាលសាលារាជធានីហាមឃាត់មិនឱ្យរថយន្តធំៗធ្វើចរាចរណ៍រួមមាន៖ មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម វិថីព្រះស៊ីសុវត្ថិ វិថីព្រះសីហនុ មហាវិថីព្រះមុន្នីវង្ស និងកំណាត់ផ្លូវម៉ៅសេទុង៕

Share

Image
Image
Image