en     km
en     km

កំពង់ធំ៖ ពលរដ្ឋឃុំបឹងសាទរក្រោយអាជ្ញាធរសាងសង់ផ្លូវបេតុងថ្មីងាយស្រួលធ្វើដំណើរ

Share

កំពង់ធំ៖ ប្រជាពលរដ្ឋឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ សម្តែងក្តីរីករាយហើយសាទរក្រោយអាជ្ញាធរ មូលដ្ឋានបានសាងសង់ផ្លូវបេតុងមួយខ្សែក្នុងសហគមន៍ បង្កើនភាពងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ។

ពលរដ្ឋចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង កាលពីថ្ងៃទី១៥ កក្តដាឆ្នាំ២០២០។

អ្នកស្រី ណា ជាពលរដ្ឋមួយរូបរស់នៅក្នុងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងបាននិយាយថា អ្នកស្រីពិតជាសប្បាយរីករាយ ព្រោះក្នុងសហគមន៍មានផ្លូវថ្មី ងាយស្រួលធ្វើដំណើរទៅលក់ដូរ ប្រកបអាជីវកម្មផ្សេងៗ ពិសេសការធ្វើដំណើរទៅមន្ទីរពេទ្យពេលយប់ព្រលប់មិនសូវបារម្ភពីសុវត្ថិភាព។ ពលរដ្ឋរូបនេះឱ្យដឹងថា កាលពីមុនផ្លូវក្នុងឃុំពិបាកធ្វើដំណើរ ដីហុយ មានកន្លុកដោយកន្លែង ហើយរអិលនៅរដូវវស្សា និងជង្ហុកទឹកដក់ងាយប្រឡាក់សម្លៀកបំពាក់ផងដែរ។

ក្រុមការងារកំពុងសាងសង់ផ្លុវបេតុងក្នុងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងនាមជាពលរដ្ឋក្នុងសហគមន៍មួយរូបនិងជាអ្នកប្រើប្រាស់ផ្លូវនេះ អ្នកស្រីនឹងចូលរួមថែររក្សាផ្លូវនេះឲ្យល្អប្រសើរ ព្រោះផ្លូវមួយខ្សែនេះជាសម្បត្តិរួមរបស់ពលរដ្ឋក្នុង សហគមន៍។

ពលរដ្ឋចូលរួមសន្យានឹងចូលរួមថែរក្សាផ្លុវបេតុងនេះឱ្យបានល្អប្រសើរព្រោះវាជាមធ្យោបាយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេ។

សូមបញ្ជាក់ថា ផ្លូវបេតុងអាមេមួយខ្សែនេះមានប្រវែងជាង ៤០០ម៉ែត្រស្ថិតក្នុងឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៥ កក្តដា ដឹកនាំដោយលោក ហាត ទៀងបូរិទ្ធ អភិបាលរងនៃគណៈអភិបាលស្រុកបារាយណ៍ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ ផ្លូវមួយខ្សែនេះតភ្ជាប់ពីភូមិត្រពាំងឈូកមកកាន់ឃុំបឹងជាគម្រោងមូលនិធិឃុំ៕

សកម្មភាពសាង់សងផ្លូវបេតុង។

អត្ថបទខ្លីសរសេរដោយ លឿង ឧត្តម យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image