en     km
en     km

កំពង់ធំ៖ អ្នកពាក់ព័ន្ធសន្យាគ្រប់គ្រងនិងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តក្នុងសហគមន៍កាន់តែល្អ

Share

កំពង់ធំ៖ មន្រ្តីក្រុមប្រឹក្សាឃុំ តំណាងភូមិ កសិករ និងយុវជនចំនួន ២៥នាក់ បានសន្យានឹងប្រឹងប្រែងថែរក្សា អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តក្នុងសហគមន៍ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីជាផលប្រយោជន៍ប្រជាពលរដ្ឋក្នុងសហគមន៍។

សកម្មភាពសិក្ខាកាមកំពុងអនុវត្តមេរៀនគំរូនានាស្តីពីប្រព័ន្ធធារាស្រ្ត។

ការលើកឡើងនេះឡើង បន្ទាប់ពីអ្នកពាក់ព័ន្ធទាំងនោះបានចូលរួមវគ្គបណ្តុះបណ្តាលលើកទី២ ស្តីពី កិច្ចដំណើរការប្រមូលប្រាក់ភាគទាននៅសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្ត ហ៊ុន សែន បារាយណ៍។ ជាងនេះទៀត វគ្គបណ្តុះបណ្តាលនេះក៏មានគោលបំណងឱ្យអ្នកចូលរួមស្វែងយល់កាន់តែច្បាស់ពីស្ថានភាពទូទៅរបស់ប្រព័ន្ធធារាសាស្រ្ត។

ក្នុងកម្មវិធីនេះ គ្រូឯកទេសបានណែនាំអ្នកចូលរួមឱ្យស្គាល់ពីកិច្ចដំណើរការ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត។ យល់ដឹងពីវិធីសាស្រ្តក្នុងការប្រមូលព័ត៌មាននៃការខូចខាតប្រព័ន្ធទឹក។ ចេះពីរបៀបគណនាកម្លាំងពលកម្ម និងគណនាទំហំនៃការខូចខាត។ ចេះរៀបចំគម្រោងថវិកាសម្រាប់ជួសជុសនិងថែទាំ។ យល់ដឹងពីដំណើរការប្រមូលប្រាក់ភាគទាន និងអាចដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងការប្រមូលប្រាក់ជាដើម។

សិក្ខាកាមដែលបានចូលរួមជាមន្រ្តីឃុំផង ជាកសិករផង ជាយុវជនឃុំផង និងមានស្រី្តចំនួន ៦ នាក់ចូលរៀនវគ្គនេះ។

លោក ញ៉ឹក សុខុម ប្រធានសហគមន៍ធារាសាស្រ្ត ហ៊ុន សែន​ បារាយណ៍ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះបានឱ្យដឹងថា លោកទទួលបានចំណេះដឹងជាច្រើនទាក់ទងប្រព័ន្ធធារាស្រ្ត ពិសេសគឺបញ្ហារបស់ប្រព័ន្ធប្រឡាយ​ ដឹងពីទំហំនៃការខូចខាត និងរបៀបជួសជុសឱ្យបានល្អ។ក្នុងនាមជាអ្នកគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តលោកសន្យាថា នឹងពាំនាំចំណេះដឹងនេះយកទៅផ្សព្វផ្សាយនិងប្រមូលព័ត៌មានផ្សេងៗចែកជូនពលរដ្ឋឱ្យចូលរួមថែរក្សាប្រព័ន្ធធារាសាស្រ្តឱ្យបានល្អ។ លោកសន្យាថានឹងគ្រប់គ្រងតែរក្សាប្រព័ន្ធធារាសាស្រ្តក្នុងមូលដ្ឋានក្នុងល្អប្រសើរក្នុងអាណត្តិរបស់លោកគ្រប់គ្រង។

លោក ញ៉ឹក សុខុម ប្រធានសហគមន៍ធារាស្រ្ត ហ៊ុន សែន​ បារាយណ៍

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលលើកទី២នេះ រៀបចំឡើងនៅអគារ គីម សេង ទីរួមខេត្តកំពង់ធំ រយៈពេល ៤ថ្ងៃពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៧ កក្ដដា ឆ្នាំ២០២០៕

អត្ថបទខ្លីសរសេរដោយ សេង សុភ័ក្រ្ត យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image