en     km
en     km

កំពង់ធំ៖សិស្សវិទ្យាល័យបារាយណ៍ផលិតវីដេអូខ្លីស្តីពីការការពារបរិស្ថាន

Share

កំពង់ធំ៖ សិស្សវិទ្យាល័យបារាយណ៍ចំនួន ៥ រូបបានសហការគ្នាផលិតវីដេអូខ្លីមួយស្តីពីកិច្ចគាំពារបរិស្ថាន ដើម្បីត្រៀមដាក់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីឈ្នះដំណើរកំសានទៅទស្សនកិច្ចសិក្សាទៅកាន់ព្រៃឡង់ដែលរៀបចំដោយគម្រោង USAID ព្រៃឡង់បៃតង។

វីដេអូខ្លីប្រហែល ២នាទីយុវជនសិស្សវិទ្យាល័យបារាយណ៍ ខេត្តកំពង់ធំ បានសម្តែងបង្ហាញ ពីផលប៉ះពាល់មួយចំនួននៅពេលដែលមនុស្សបានបំផ្លាញបរិស្ថានដូចជាការកាប់ព្រៃឈើ ការប្រើប្រាស់អគ្គិសនីដោយខ្ជះខ្ជាយ​ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ពិសេសសារអប់រំពីការការពារធនធានចម្រុះ។

សកម្មភាពដាំកូនឈើក្នុងឃ្លីបវីដេអូរបស់យុវសិស្សវិទ្យាល័យបារាយណ៍។

យុវជនមួយរូបក្នុងចំណោមយុវសិស្សវិទ្យាល័យបារាយណ៍គឺយុវជន គង់ ចំណា​ប់ ឱ្យដឹងថា គោលបំណងដែលពួកគេផលិតវីដេអូនេះឡើង ដើម្បីចង់ទទួលបានដំណើរសិក្សាស្វែងយល់អំពីធនធានធម្មជាតិ ព្រៃឈើ និងធនធានចម្រុះ។ មួយចវិញទៀតយុវសិស្សទាំង ៥នាក់ ក៏មានបំណងចង់ចែករំលែកចំណេះដឹងបទពិសោធន៍របស់ខ្លួនស្តីពីបរិស្ថានដល់ប្រជាពលរដ្ឋដែលពួកគេមិនបានឱ្យយល់ដឹងអំពីផល់ប៉ះនៅពេលដែលបាត់បង់ធនធានចម្រុះ៕

អត្ថបទខ្លីសរសេរដោយ គង់ ចំណាប់ យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

Share

Image
Image
Image