loader

អាជ្ញាធរ​ធ្វើ​ផ្លូវ​លំមួយ​ខ្សែ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ដំណាំ​កសិកម្ម​របស់​កសិករ​

ខេត្តបាត់ដំបង​៖​ អាជ្ញាធរ​ឃុំ​មោង​បាន​កសាង​ផ្លូវ​ដី​មួយ​ខ្សែ​មាន​ប្រវែងជាង​ ១០០០ ​ម៉ែត្រ​ ដើម្បី​​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ដំណាំ​កសិកម្ម​ទៅ​កាន់​ទីផ្សារ​របស់​កសិករ​នៅ​ភូមិ​កោះ​ចារ​ ឃុំ​មោង​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​។​

ត្រាក់ទ័រឈូសឆាយដីសម្រាប់កសាងផ្លូវលំមួយខ្សែមានប្រវែង ១២០០ ម៉ែត្រ នៅភូមិកោះចារ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ រូបភាព៖ លី ផល្លា

លោក​ នួ​ម​ សា​រឿ​ន​ ជា​កសិករ​មួយរូប សប្បាយ​រីករាយ​ចំពោះ​អាជ្ញាធរ​ធ្វើ​ផ្លូវដីមួយខ្សែនៅភូមិរបស់គាត់ ដើម្បី​បង្ករ​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​ និង​ការ​ដឹក​ជញ្ជូន​ផលដំណាំ​របស់​អ្នក​ភូមិ​។​

​អាជ្ញាធរ​ដែន​ដីបាន​ចំណាយ​ថវិកា​ ៧​ លាន​ ៥​ សែន​រៀល​ ជួសជុល​ផ្លូវដី​ប្រវែង​ ១២០០​ម៉ែត្រ​ និង​ ទទឹង​ ៤​ ម៉ែត្រ​។ ​​អាជ្ញាធរថា ដី​ចាក់​បំពេញ​ផ្លូវ​អស់​ចំនួន​ ៣០០​ ឡាន​។​ ថវិការ​នេះ​ជា​ការ​ឧ​បត្ត​ម​ពី​ប្រធាន​ក្រុមការងារ​ជួយ​ភូមិ​ នៅឃុំមោង។

​កាលពី​ថ្ងៃ​ទី​ ៣​ ឧសភា​ ឆ្នាំ​ ២០១៩​ អាជ្ញាធរ​បាន​កសាង​រួចរាល់​ និង​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​៕ អត្ថបទ៖ លី ផល្លា 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩

PHNOM PENH – Cambodia will conduct a la[...]

កម្ពុជានឹងធ្វើសមយុទ្ធបាញ់ទ្រង់ទ្រាយធំមុនមួយថ្ងៃនៃការមកដល់របស់លោក សម រង្សី

ក្រុងភ្នំពេញ៖ កម្ពុជានឹងធ្វើសមយុទ្ធបាញ់គ្រាប់[...]

ផ្សាទំនើបសូរិយាអំពាវនាវឲ្យសារធារណៈជនចូលរួមការសម្តែងសិល្បៈវង់ភ្លេងអារក្សដោយសេរី

ក្រុងភ្នំពេញ៖ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត