en     km
en     km

ឥណ្ឌូណេស៊ី៖ មនុស្ស ១១នាក់ស្លាប់នៅនិងកន្លែង ករណីរថយន្តត្រាក់បុកទម្លុះចូលក្នុងផ្ទះ

Share

យ៉ាងតិចណាស់មនុស្ស ១១ នាក់ស្លាប់នៅនិងកន្លែង ករណីរថយន្តត្រាក់ដឹកស្ករមួយគ្រឿងរេចង្កូតបុកទម្លុះចូលក្នុងផ្ទះ កាលពីថ្ងៃទី ២០ ខែ ឧសភាឆ្នាំ ២០១៨។

បើតាមអ្នករាយការណ៍ព័ត៌មានក្នុងស្រុកបានឲ្យដឹងថា រថយន្តធុនធ្ងន់មួយគ្រឿងនេះ បានបើកចុះពីទីទួលចំណោត នៅក្នុងស្រុក ប្រេបេស នៃខេត្តចាវា ក្នុងគោលបំណងបើកសំដៅទៅកាន់ទីក្រុងចាកាតា។ រថយន្តនោះ ទំនងប្រហែលចាប់ហ្វាំ្រងមិនស៊ី ទើបបណ្តាលឲ្យរេចង្កូតបុកទម្លុះចូលក្នុងផ្ទះមួយ ហើយឆក់យកជីវិត ១១ នាក់ភ្លាមនៅនិងកន្លែង។

របាយការណ៍របស់មន្រ្តីប៉ូលីសបានឲ្យដឹងថា យ៉ាងហោចណាស់រថយន្ត ១៣ គ្រឿង រងការខូតខាត ហើយមនុស្សប្រហែល ១០ នាក់រងរបួលធ្ងន់ ដែលអ្នករងរបួលទាំងនេះ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យរួចអស់ហើយ៕

ប្រភព៖ CNA

Share

Image
Image
Image