en     km
en     km

អង្គការ ​CEDAC ៖​ ជញ្ជ្រាំង​ស្រូវ​ ចំបើង​ និង​អង្កាម​ ជា​ជីធម្មជាតិ​ដ៏​ល្អ​សម្រាប់​ស្រូវ​

Share

លោក​ យ៉ង​ សាំង​កុមារ
លោក​ យ៉ង​ សាំង​កុមារ

​ស្រប​ពេល​ដែល​រដូវ​ប្រមូល​ផល​ស្រូវ​របស់​កសិករ​ចូល​មក​ដល់​ អង្គការ​សេ​ដាក​បាន​ចេញ​នូវ​អត្ត​បទ​ផ្សព្វផ្សាយ​របស់​ខ្លួន​មួយ​ ដោយ​អំពាវនាវ​ដល់​ប្រជា​កសិករ​ទាំងអស់​ ត្រូវ​នាំ​គ្នា​ការពារ​និង​ប្រើប្រាស់​ជ​ព្ជ្រាំ​ា​ង​ស្រូវ​ឱ្យ​បាន​ល្អ​ ព្រោះ​ជញ្ជ្រាំង​ស្រូវ​ ចំបើង​ ក៏​ដូច​ជា​អង្កាម​ គឺជា​ជីធម្មជាតិ​ដ៏​ល្អ​ ដែល​ជួយ​ឱ្យ​ដី​ផុស​ និង​ផ្តល់​ជីជាតិ​បន្ថែម​ដល់​ស្រូវ​។​

​អត្ត​បទ​ព័ត៌មាន​ដដែល​ក៏​បាន​បង្ហាញ​ទៀត​ថា​ ការ​ដុត​ជញ្ជ្រាំង​ស្រូវ​ចោល​ទោះបី​ដោយ​ចេតនា​ ឬ​ដោយ​អ​ចេតនា​ក្តី​ គឺ​នាំ​មក​នូវ​គុណវិបត្តិ​ជា​ច្រើន​។​តើ​អ្វី​ជា​គុណវិបត្តិ​នៃ​ការ​ដុត​ជញ្ជ្រាំង​ស្រូវ​ចោល​?​ ចុះ​ជញ្ជ្រាំង​ស្រូវ​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​ដល់​ដីស្រែ​របស់​កសិករ​?​

​តទៅ​នេះ​សូម​ស្តាប់​ កិច្ច​សម្ភាសន៍​រវាង​លោក​ កែវ​ សុខា​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ FM102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ និង​លោក​ យ៉ង​ សាំង​កុមារ​ ប្រធាន​អង្គការ​សេ​ដាក ​(CEDAC)​ ដូច​តទៅ​៖

Share

ព័ត៌មានទាក់ទង

Image