loader

កាសែត​ វិទ្យុ​មួយ​ចំនួន​កំពុង​ពិចារណា​លើ​ការ​ប្រើ​គោរមងារ​តាម​ការ​ណែនាំ​របស់​ក្រសួង​

cover-PP-Post-&-RFI

ស្ថាប័ន​កាសែត​ វិទ្យុ​ធំៗ​មួយ​ចំនួន​ កំពុង​តែ​ស្ថិត​ក្នុង​ការ​ពិចារណា​ នូវ​ការ​ប្រើប្រាស់​ គោរ​ងារ​មន្ត្រីជាន់ខ្ពស់​ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​ បាន​ក្រើនរំឭក​ដល់​អ្នក​សារព័ត៌មាន​ ឱ្យ​ប្រើ​គោរព​ងារ​មន្ត្រីជាន់ខ្ពស់​ តាម​ព្រះ​រាជទាន​របស់​ព្រះមហាក្សត្រ​។​
​លោក​ ធូ​ វី​រៈ​ លម្អិត​ព័ត៌មាន​នេះ​៖

ប្រតិបត្តិ​ករ​សារព័ត៌មាន​មួយ​ចំនួន​ឱ្យ​ដឹង​ថា​ ស្ថាប័ន​ខ្លួន​នៅ​មិន​ទាន់​អាច​បញ្ជាក់​ បាន​យ៉ាងណា​នៅឡើយ​ទេ​ ជុំវិញ​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ក្រសួង​ព័ត៌មាន​ ដែល​បាន​ក្រើនរំឭក​ដល់​អ្នក​សារព័ត៌មាន​ ឱ្យ​ប្រើ​គោរព​ងារ​មន្ត្រីជាន់ខ្ពស់​ តាម​ព្រះ​រាជទាន​របស់​ព្រះមហាក្សត្រ​នោះ​។​

​និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ លោក​ កៃ​ គឹ​ម​សុង​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ថា​ ស្ថាប័ន​របស់​លោក​ មិន​ទាន់​បាន​ពិចារណា​ថា​ នឹង​ប្រើ​គោរមងារ​ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​នៅឡើយ​ទេ​នៅ​ពេល​នេះ​ ហើយ​ស្ថាប័ន​លោក​នឹង​បន្ត​ប្រើ​ទម្លាប់​ចាស់​មួយ​រយៈ​សិន​។​

​លោក​ កៃ​ គឹ​ម​សុង​ បាន​ពន្យល់​ថា​ មូលហេតុ​ដែល​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍​មិន​ប្រើ​គោរមងារ​ឥស្សរជន​ជាន់ខ្ពស់​នា​ពេល​កន្លង​មក​ ព្រោះ​ស្ថាប័ន​របស់​លោក​មាន​ភាព​ឯករាជ្យ​ និង​មិន​ចង់ឱ្យ​អ្នក​អាន​មានការ​ភាន់ច្រឡំ​ថា​ ការ​ប្រើ​គោរមងារ​អាច​នឹង​មាន​ភាព​លម្អៀង​។​ ម្យ៉ាងទៀត​ និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​រូប​នេះ​ បាន​បញ្ជាក់​ថា​ ការ​ប្រើ​គោរមងារ​អាច​នឹង​ធ្វើ​ឱ្យ​ឃ្លា​វែង​ពេក​ ស៊ី​ទំហំ​ និង​ពេល​ច្រើន​នៅ​ក្នុង​អត្ថបទ​ ព្រោះ​ខ្លឹមសារ​អត្ថបទ​កាសែត​ត្រូវការ​ខ្លី​ ខ្លឹម​តែ​ប៉ុណ្ណោះ​ ។​

​លោក​មាន​ប្រសាសន៍​ថា​៖​ «​ខាង​ស្ថាប័ន​ខ្ញុំ​ ខ្ញុំ​មិន​ទាន់​បាន​ពិចារណា​ថា​ត្រូវ​ផ្លាស់​ប្តូរ​យ៉ាងដូចម្ដេច​ទេ​ ពួក​យើង​នៅ​ប្រើ​តាម​ទម្លាប់​សិន​ ហើយ​ម្យ៉ាងទៀត​ ការ​មិន​ប្រើ​គោរមងារ​នៅ​ក្នុង​កាសែត​ដោយសារ​ ទី​១​ ការ​សែត​យើង​ឯករាជ្យ​ ទី​២​យើង​មិន​ចង់ឱ្យ​ភាព​លម្អៀង​។​ គោរមងារ​ អ្នក​អាន​អាច​យល់​ថា​ លើកតម្កើង​ខ្ពស់​ពេក​ យើង​ត្រូវ​តែ​ប្រើ​ពាក្យ​មួយ​ជា​លក្ខណៈ​កណ្តាល​»​។​

​ដូច​គ្នា​នេះ​ដែរ​ នាយក​គ្រប់គ្រង​វិទ្យុ​បារាំង​អន្តរជាតិ​ លោក​ សង់​ ហ្វ្រ​ង់​ស័​រ​ តាន់​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ FM​ 102​ នៃ​ WMC​ ដែរ​ថា​ លោក​មិន​ទាន់​អាច​ប្រតិកម្ម​បាន​យ៉ាងណា​នៅឡើយ​ទេ​នៅ​ពេល​នេះ​ ជុំវិញ​សេចក្តី​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​ ដែល​ក្រើនរំឭក​ដល់​អ្នក​សារព័ត៌មាន​ ឱ្យ​ប្រើ​គោរមងារ​មន្ត្រីជាន់ខ្ពស់​ តាម​ព្រះ​រាជទាន​របស់​ព្រះមហាក្សត្រ​នេះ​។​

​លោក​ សង់​ ហ្វ្រ​ង់​ស័​រ​ តាន់​ បាន​បន្ថែម​ថា​ តាម​ស្តង់ដារ​អន្តរជាតិ​ វិទ្យុ​បារាំង​មិន​ប្រើគោ​រងារ​ឡើយ​៖​ «​ខ្ញុំ​ចង់​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ទៅ​លើ​ព័ត៌មាន​ឱ្យ​បាន​ដិត​ដល់​ជាង​នេះ​ ដោយ​សាកសួរ​ផ្ទាល់​ទៅ​ក្រសួង​ព័ត៌មាន​ថា​ តើ​វិទ្យុ​បារាំង​អន្តរជាតិ​និយាយ​ជា​ភាសា​ខ្មែរ​ ត្រូវ​តែ​អនុវត្ត​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ឬ​អត់​»?​

​លោក​ សង់​ ហ្វ្រ​ង់​ស័​រ​ តាន់​ បាន​បញ្ជាក់​បន្ថែម​ថា​ លោក​នឹង​សាកសួរ​ទៅ​ទីស្នាក់ការ​នៅ​ទី​ក្រុងប៉ារីស​សិន​។​

​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​ ចុះ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ឱ្យ​ដឹង​ថា​ ក្រសួង​តម្រូវ​ឱ្យ​អ្នក​សារព័ត៌មាន​ គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​ឱ្យ​បាន​ម៉ត់ចត់​ ដោយ​ត្រូវ​គោរព​គោរមងារ​ ដែល​ព្រះមហាក្សត្រ​បាន​ប្រទាន​ដល់​មន្ត្រីជាន់ខ្ពស់​ ដែល​មាន​គោរមងារ​ជាស​ម្តេច​។​

​សេចក្ដីជូនដំណឹង​ដដែល​ក៏​បាន​រំឭក​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ​ ទូរទស្សន៍​ និង​ចាងហ្វាង​សារព័ត៌មាន​ទាំងអស់​ ត្រូវ​គោរព​តាម​លិខិត​ក្រើនរំឭក​លើ​វិជ្ជាជីវៈ​សារព័ត៌មាន​ របស់​ក្រសួង​ចុះ​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០០០​ ដែល​ក្រសួង​បាន​ធ្វើការ​ណែនាំ​កន្លង​មក​ ឱ្យ​អង្គភាព​ព័ត៌មាន​ទាំងអស់​ ត្រូវ​តែ​គោរព​គោរមងារ​ ដែល​ព្រះមហាក្សត្រ​ទ្រង់​រាជ​ប្រទាន​ដល់​ឥស្សរជន​ជាន់ខ្ពស់​ ឬ​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​ ដែល​ប្រជាពលរដ្ឋ​គ្រប់​គ្នា​គោរព​ស្រឡាញ់​ ចំពោះ​ឥស្ស​ជន​នោះ​។​

គួរ​រំឭក​ផង​ដែរ​ថា​ គោរមងារ​ដែល​ព្រះមហាក្សត្រ​រាជ​ប្រទាន​ជូន​ឥស្សរជន​កំពូលៗ​រួម​មាន​ សម្តេច​ ហ៊ុន​ សែន​  សម្តេច​ ហេង​ សំ​រិ​ន​  សម្តេច​ ប៊ុ​ន​រ៉ា​នី​  សម្តេច​ ស​ ខេ​ង​  សម្តេច​ សាយ​ ឈុំ​  សម្តេច​ គង់​ សំ​អុល​  ព្រមទាំង​រាជវង្សានុវង្ស​ជា​ច្រើន​ទៀត​ ដែល​ទទួល​បាន​គោរមងារ​ជា​សម្តេច​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x