en     km
en     km

រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ប្រកាស​ចាត់ការ​អ្នកមាន​ឋានន្ដរសក្ដិ​ធំៗ​មិន​គោរព​ច្បាប់​ចរាចរណ៍​

Share

traffic-law-2015-01​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ប្រកាស​ចាត់វិធានការ​អ្នកមាន​ឋានន្ដរសក្ដិ​ធំៗ​ ក៏​ដូច​ជា​លើក​ ទឹកចិត្ត​មន្ដ្រី​នគរបាល​ចរាចរណ៍​ ដែល​ហ៊ាន​ចាប់​ឃាត់​រថយន្ត​ថ្នាក់ដឹកនាំ​ ឬ​មន្ត្រី​មាន​អំណាច​ ដែល​បើកបរ​ល្មើសច្បាប់​ ដើម្បី​ផាកពិន័យ​ និង​ណែនាំ​អំពី​ច្បាប់​ចរាចរណ៍​។​

​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១៥​ ធ្នូ​ ឆ្នាំ​២០១៥​ បាន​ឲ្យ​ដឹង​ថា​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រកាស​សមាសភាព​គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ នា​ព្រឹក​ថ្ងៃ​ទី​១៥​ ខែធ្នូ​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ ដោយ​ប្រកាស​ឲ្យ​ចាត់វិធានការ​ ចំពោះ​មន្ដ្រី​ មាន​ឋាន​ នន្ដរ​ស័ក្ដិ​ណា​ ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​ ។​

​ជាមួយ​គ្នា​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​លើកទឹកចិត្ត​ថា​ នឹង​ដំឡើង​ស័ក្តិ​ជូន​មន្ត្រី​នគរបាល​ចរាចរណ៍​ ប្រសិនបើ​មាន​ ការ​ចាប់​ឃាត់​រថយន្ត​ថ្នាក់ដឹកនាំ​ ឬ​មន្ត្រី​មាន​អំណាច​ ពិសេស​មន្ត្រី​ថ្នាក់​រដ្ឋមន្ត្រី​ណា​ដែល​បើកបរ​ល្មើស​ ច្បាប់​ចរាចរណ៍​ មក​ធ្វើការ​ផាកពិន័យ​ និង​មក​ណែនាំ​អំពី​ច្បាប់​ចរាចរណ៍​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ គ្មាន​ការ​អន្តរាគមន៍​ណា​ឲ្យ​មាន​លើកលែង​នោះ​ទេ​ពោល​គឺ​ មន្ត្រី​លំដាប់ថ្នាក់​ធំៗ​ កូនចៅ​អ្នកមាន​បុណ្យស័ក្តិ​យស​ និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ ត្រូវ​បាន​ធ្វើការ​ចាប់​ឃាត់​មក​អប់រំ​ និង​មានការ​ផាកពិន័យ​ដោយ​គ្មាន​ការ​លើកលែង​ដូច​គ្នា​៕

Share

ព័ត៌មានទាក់ទង

Image