en     km
en     km

ក្រសួង​តម្រូវ​ឱ្យ​អ្នក​សារព័ត៌មាន​ប្រើ​គោរមងារ​សម្ដេច​ ដែល​ព្រះមហាក្សត្រ​ព្រះរាជ​ប្រទាន​

Share

cover-ministry-of-Info-&-Khieu-Kanharith
លោក ខៀវ កាញារីទ្

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ លោក ខៀវ កាញារីទ្ធ បាន​ក្រើនរំឭក​ដល់​អ្នក​សារព័ត៌មាន​ ឱ្យ​ប្រើ​គោរព​ងារ​មន្ត្រីជាន់ខ្ពស់​ តាម​ព្រះ​រាជទាន​របស់​ព្រះមហាក្សត្រ​។​

​យោងសេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន​ ចុះ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ ឱ្យ​ដឹង​ថា​ ក្រសួង​ តម្រូវ​ឱ្យ​អ្នក​សារព័ត៌មាន​ គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​ឱ្យ​បាន​ម៉ត់ចត់​ ដោយ​ត្រូវ​គោរព​គោរមងារ​ ដែល​ព្រះមហាក្សត្រ​ បាន​ប្រទាន​ដល់​មន្ត្រីជាន់ខ្ពស់​ ដែល​មាន​គោរមងារ​ជាស​ម្តេច​។​

​សេចក្ដីជូនដំណឹង​ដដែល​ក៏​បាន​រំឭក​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ​ ទូរទស្សន៍​ និង​ចាងហ្វាង​សារព័ត៌មាន​ទាំងអស់​ ត្រូវ​គោរព​តាម​លិខិត​ក្រើនរំឭក​លើ​វិជ្ជាជីវៈ​សារព័ត៌មាន​ របស់​ក្រសួង​ចុះ​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០០០​ ដែល​ក្រសួង​បាន​ធ្វើការ​ណែនាំ​កន្លង​មក​ ឱ្យ​អង្គភាព​ព័ត៌មាន​ទាំងអស់​ ត្រូវ​តែ​គោរព​គោរមងារ​ដែល​ព្រះមហាក្សត្រ​ទ្រង់​រាជ​ប្រទាន​ដល់​ឥស្សរជន​ជាន់ខ្ពស់​ ឬ​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​ ដែល​ប្រជាពលរដ្ឋ​គ្រប់​គ្នា​គោរព​ស្រឡាញ់​ ចំពោះ​ឥស្ស​ជន​នោះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ គោរមងារ​ដែល​ព្រះមហាក្សត្រ​រាជ​ប្រទាន​ជូន​ឥស្សរជន​កំពូលៗ​រួម​មាន​ សម្តេច​ ហ៊ុន​ សែន​  សម្តេច​ ហេង​ សំ​រិ​ន​  សម្តេច​ ប៊ុ​ន​រ៉ា​នី​  សម្តេច​ ស​ ខេ​ង​  សម្តេច​ សាយ​ ឈុំ​  សម្តេច​ គង់​ សំ​អុល​  ព្រមទាំង​រាជវង្សានុវង្ស​ជា​ច្រើន​ទៀត​ ដែល​ទទួល​បាន​គោរមងារ​ជាស​ម្តេច​៕

Share

ព័ត៌មានទាក់ទង

Image