en     km
en     km

លោកនាយក​រដ្ឋមន្ត្រី​ថា​ កម្ពុជា​ត្រូវ​មាន​កិច្ចសហការ​ល្អជា​មួយ​ប្រទេស​ជិតខាង​

Share

រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ថ្លែង​ថា​ ប្រទេស​កម្ពុជា​ត្រូវ​តែ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ ជាមួយ​ប្រទេស​ថៃ​ ឡាវ​ និង​វៀតណាម​ ដើម្បី​ទប់ស្កាត់​គ្រោះ​មហន្តរាយ​ធម្មជាតិ​។​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​បែប​នេះ​ នា​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៦​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ នេះ​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ រាជធានី​ភ្នំពេញ​ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ទទួល​បន្ទុក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នេះ​ ជា​លើក​ទី​២​ ដែល​ប្រទេស​កម្ពុជា​ជា​ម្ចាស់ផ្ទះ​។​

​ជាមួយ​គ្នា​នោះ​ដែរ​ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ មាន​ថៃ​ ឡាវ​ និង​វៀតណាម​ ឱ្យ​បង្កើន​កិច្ចសហការ​ល្អ​ ក្នុង​ការ​ផ្តល់​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ ជុំវិញ​បញ្ហា​គ្រោះ​ធម្មជាតិ​ ដើម្បី​ងាយស្រួល​ទប់ស្កាត់​ និង​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​គ្រោះ​ធម្មជាតិ​កាន់តែ​ធំ​ឡើង​។​

​លោកនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ដែល​ពិភាក្សា​ថ្ងៃនេះ​ គប្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​គ្នា​ឱ្យ​បាន​ល្អ​ ទៅ​លើ​បញ្ហា​ផ្តល់​ព័ត៌មាន​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​កាត់​បន្ថយ​នូវ​គ្រោះ​ធម្មជាតិ​។​ ឧទាហរណ៍​ [​ទឹក​]​ ជំនន់​ ដែល​កើតឡើង​ខាង​ប្រទេស​ឡាវ​អាច​ផ្តល់​ព័ត៌មាន​ឆាប់រ​ហ័យ​មក​ដល់​កម្ពុជា​ ហើយ​កម្ពុជា​ក៏​ផ្តល់​ព័ត៌មាន​ឆាប់រ​ហ័យ​ទៅ​ខាង​វៀតណាម​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​បែប​នេះ​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បន្ថែម​ទៀត​ថា​ បញ្ហា​ស្ថានភាព​មួយ​ចំនួន​ ដែល​អាច​បង្ក​ផល​ប៉ះពាល់​ ប្រទេស​ក្នុង​បណ្តា​តំបន់​អាស៊ាន​ អាច​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​ឆាប់រហ័ស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ធ្វើការ​ព្យាករណ៍​ទុកជា​មុន​នូវ​បញ្ហា​ដែល​អាច​កើតឡើង​នៅ​ក្នុង​កម្រិត​តំបន់​៕

Share

Image
Image
Image