រដ្ឋសភាបានបើកសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ នៅព្រឹក ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០១៥ នេះ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣។
សេចក្តីព្រាងច្បាប់ដែលរដ្ឋសភា បានពិភាក្សា និងអនុម័តនោះ រួមមាន ទី១ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារ សម្រាប់វិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពី កិច្ចសម្រួលពាណិជ្ជកម្មនៅក្នុងឧបសម្ព័ន្ធ ១ក នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស។
ការអនុម័តចំណុចទី១ នេះ មានសំឡេងគាំទ្រចំនួន ១០១ លើ ១០១ ។ ទី២ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន។ ការអនុម័តចំណុចទី២ នេះ មានសំឡេងគាំទ្រចំនួន ១០១ លើ ១០១ ។ និងទី៣ សេចក្តីព្រាងច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ ដោយមានសំឡេងគាំទ្រចំនួន ១០០ លើ ១០០ ។
សូមជម្រាបថា មូលហេតុដែលការអនុម័តចំណុចទីបីនេះ មានសំឡេងគាំទ្រ ១០០ លើ១០០ ព្រោះ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានសុំអនុញ្ញាតពីប្រធានចេញពីអង្គប្រជុំមុន។
សូមជម្រាបដែរថា នៅក្នុងកិច្ចប្រជុំសភានាថ្ងៃនេះ ក៏មានវត្តមានលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៣៣ រូបទៀត ចូលរួមប្រជុំផងដែរ៕