en     km
en     km

ក្រសួង​បង្គាប់​គ្រូ​ឱ្យ​ប្តូរ​មក​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ មុន​ប្រវត្តិសាស្ត្រ​ពិភពលោក​

Share

cover-MoEYS

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ណែនាំ​ឱ្យ​គ្រូបង្រៀន​មុខ​វិជ្ជា​ប្រវត្តិសាស្ត្រ​នៅ​អនុ​វិទ្យាល័យ​ និង​វិទ្យាល័យ​ទាំងអស់​ ត្រូវ​បង្រៀន​ជំពូក​ដែល​និយាយ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ មុន​ប្រវត្តិសាស្ត្រ​ពិភពលោក​។​

​នេះ​បើ​តាម​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ ដោយ​លោក​ ហង់​ ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ កាលពី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ ម្សិលមិញ​នេះ​។​

​បើ​តាម​សេចក្តីជូនដំណឹង​ដដែល​នេះ​  បានឱ្យ​ដឹង​ថា​ ផ្អែក​តាម​សំណើសុំ​របស់​លោកគ្រូ​ អ្នកគ្រូ​ដែល​បង្រៀន​មុខ​វិជ្ជា​ប្រវត្តិវិទ្យា​ទូ​ទាំង​ប្រទេស​ និង​យោង​តាម​ស្មារតី​អង្គប្រជុំ​របស់​អនុគណៈ​ក​ម្មា​ការ​កែ​លម្អ​កម្មវិធី​សិក្សា​ មុខ​វិជ្ជា​ប្រវត្តិ​ នា​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​អគ្គនាយកដ្ឋាន​អប់រំ​ ក្រសួង​អប់រំ​ បាន​ធ្វើការ​ណែនាំ​ ថ្នាក់ដឹកនាំ​មន្ទីរ​ និង​លោកគ្រូ​ អ្នកគ្រូ​ គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ ដែល​បាន​បង្រៀន​មុខ​វិជ្ជា​ប្រវត្តិសាស្ត្រ​ នៅ​អនុ​វិទ្យាល័យ​ និង​វិទ្យាល័យ​ទូ​ទាំង​ប្រទេស​ ត្រូវ​បង្រៀន​ជំពូក​ទី​២​ គឺ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ នៅ​ដើម​ឆមាស​ទី​១​ វិញ​  រីឯ​ជំពូក​ទី​៣​ ប្រវត្តិសាស្ត្រ​តំបន់​ និង​ជំពូក​ទី​១​ ដែល​និយាយ​ពី​ប្រវត្តិសាស្ត្រ​ពិភពលោក​ ត្រូវ​បង្រៀន​បន្តបន្ទាប់​គ្នា​ ចាប់ពី​ឆ្នាំ​សិក្សា​២០១៥-២០១៦​នេះ​តទៅ​៕

MoEYS_history-in-high-school

Share

ព័ត៌មានទាក់ទង

Image