តាមការផ្សាយរបស់សាព័ត៌មាន BBC News រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry ដែលកំពុងនៅទីក្រុងម៉ូស្គូក្នុងជំនួបកិច្ចពិភាក្សា ដើម្បីព្យាយាមរកដំណោះស្រាយជាមួយរុស្ស៊ី ជុំវិញដំណើរការនយោបាយដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរបស់ប្រទេសស៊ីរី។
លោក John Kerry មានជំនួបពិភាក្សាជាមួយលោកប្រធានាធិបតីរូស្ស៊ី លោក Vladimir Putin និងរដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov ។
លោក Kerry និយាយថា ពួកគេបានសម្រេចកិច្ចព្រមព្រៀងមួយចំនួនហើយ ដូចជាកិច្ចព្រមព្រៀងល់បញ្ហាក្រុមភេរវករជាដើម។ ឯលោក Lavrov ក៏បានិយាយដែរថា ភាគីទាំងពីរ អាចរក្សានូវកិច្ចសហការជាមួយគ្នាលើបញ្ហាចម្រូងចម្រាស ដូចជាការបង្កើតគណៈប្រតិភូប្រឆាំង។ លើសពីនេះ លោក Kerry បានប្រាប់ទៅលោកប្រធានាធិបតីរូស្ស៊ីថា៖ «ប្រទេសទាំងពីរ មានសមត្ថភាពក្នុងការបង្កើតឱ្យមាននូវភាពខុសគ្នាដ៏មានសារៈសំខាន់បាន»។
សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីបាន បដិសេធជាយូរមកហើយស្តីពីតួនាទីថាអ្វីដែលលោកប្រធានាធិបតីស៊ីរី Bashar al-Assad គួរតែប្រព្រឹត្ត នៅក្នុងដំណើរការនេះ។ សហរដ្ឋអាមេរិកចង់ឱ្យលោក Assad បោះបង់ចោលនូវតំណែងរបស់ខ្លួន ប៉ុន្តែរុស្ស៊ីវិញបាននិយាយថា មានតែប្រជាជនស៊ីរីទេ ដែលអាចសម្រេចលើជោគវាសនារបស់ខ្លួនបាន។
មុនពេលនៃកិច្ចពិភាក្សានេះ ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បានវាយប្រហារលើគោលនយោបាយរបស់អាមេរិក ដោយបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា «បែងចែកពួកភេរវករ ទៅក្នុងក្រុមមនុស្សល្អនិងអាក្រក់»។
ប្រទេសរុស្ស៊ីមិនត្រូវបានគេចាត់ទុកថាទីតាំងគោលដៅពីការវាយប្រហារតាមអាកាស របស់រដ្ឋអ៊ិស្លាម (IS) ក្នុងប្រទេសស៊ីរីទេ ប៉ុន្តែសហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសរុស្ស៊ីថាបានបំផ្ទុះគ្រាប់បែកពួកឧទ្ទាម ដើម្បីពង្រឹងសម្ព័ន្ធមិត្តរបស់ខ្លួនជាមួយលោកប្រធានាធិបតី Assad តែក្រុងម៉ូស្គូបានបដិសេធការចោទប្រកាន់នេះ។
កងទ័ពចម្រុះដែលដឹកនាំដោយអាមេរិក បានកំណត់គោលដៅលើពួកសកម្មប្រយុទ្ធនៅក្នុងប្រទេសស៊ីរីចាប់តាំងពីខែកញ្ញាឆ្នាំ ២០១៤ និងមិនសម្របសម្រួលចំពោះការវាយឆ្មក់ជាមួយនឹងអាជ្ញាធរក្នុងក្រុងដាម៉ាសឡើយ៕
ប្រែសម្រួលដោយ៖ មឿន ឌីណា / ប្រភព៖ BBC News