en     km
en     km

ប្រតិភូ​សភា​ចិន​ថា​ ក្រុមហ៊ុន​ចិន​នឹង​មាន​បញ្ហា​ បើ​ធ្វើ​ផ្លូវថ្នល់​នៅ​កម្ពុជា​មានគុណ​ភាព​ទាប​

Share

cover--conference-on-chinese-copmany-of-road-construction-in-Cambodia

ភ្នំពេញ៖  នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រាជធានី​ភ្នំពេញ​ អ្នក​សារព័ត៌​មានបាន​លើក​បញ្ហា​​សាងសង់​ផ្លូវថ្នល់​ដោយ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​ ថា​មានគុណ​ភាព​ទាប​។​ ទាក់ទង​ករណី​នេះ​ មន្ត្រីជាន់ខ្ពស់​នៃ​សភា​ប្រជាជន​ចិន​ថ្លែង​ថា​ នៅ​ប្រទេស​ចិន​ក៏​មាន​បញ្ហា​គុណភាព​ដូច​គ្នា​ ប៉ុន្តែ​គុណភាព​នោះ​ត្រូវ​តែ​បន្ត​ និង​លើកកម្ពស់​។​

​អគ្គលេខាធិការ​រង​កិច្ចប្រជុំ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​ បាន​ថ្លែង​ថា​ ប្រសិនបើ​សហគ្រាស​ចិន​សាងសង់​ផ្លូវថ្នល់​នៅ​កម្ពុជា​ ពុំ​មានគុណ​ភាព​ពិតមែន​នោះ​ សហគ្រាស​ចិន​នឹង​ជួប​បញ្ហា​។​

​លោក​ ស៊ិ​ន​ ឈុ​ន​យេ​វ​ (Shen​ Chun​ Yao)​ បាន​ថ្លែង​បែប​នេះ​ តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ ដែល​បាន​សួរ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ កាល​ល្ងាច​ថ្ងៃ​ចន្ទ​ ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ម្សិលមិញ​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​ ស៊ិ​ន​ ឈុ​ន​យេ​វ​ បាន​ថ្លែង​តាម​រយៈ​អ្នកបកប្រែ​ថា​ សូ​ម្បី​នៅ​ប្រទេស​ចិន​ គុណភាព​នៃ​ការ​សាងសង់​ក៏​មាន​បញ្ហា​ដូច​គ្នា​ដែរ​ ប៉ុន្តែ​ត្រូវ​តែ​បន្ត​លើកកម្ពស់​ថែម​ទៀត​។​

​លោក​ ស៊ិ​ន​ ឈុ​ន​យេ​វ​ មាន​ប្រសាសន៍​ថា​៖​ «​ខ្ញុំ​មិនដឹង​ច្បាស់​ទេ​ចំពោះ​រឿង​នេះ​តែ​សហគ្រាស​ចិន​ពិតជា​មាន​បញ្ហា​ប្រសិនជា​​មើល​អំពី​សភាពការណ៍​ផ្ទៃក្នុង​របស់​ចិន​ លោក​បន្ដ​ថា​សូ​ម្បី​តែ​ប្រទេស​ចិន​ក៏​សហគ្រាស​ចិន​​ដែល​ធ្វើ​នៅ​ប្រទេស​របស់​ខ្លួន​​នោះ​ក៏​មាន​បញ្ហា​របស់​ខ្លួន​ដែរ​ តែ​គុណភាព​របស់​ចិន​ក៏​ត្រូវ​តែ​បន្ដ​កើ​ក​កម្ពស់​ដែរ​ដូច​ច្នេះ​ខ្ញុំ​គិត​ថា​សហគ្រាស់​ចិន​ដែល​ធ្វើ​វិ​យ​ន​យោគ​នៅ​ក្រៅប្រទេស​ពិតជា​ជួ​បញ្ហា​ច្រើន​»​។​

​លោក​ ស៊ិ​ន​ ឈុ​ន​យេ​វ​ បន្ត​ថា​ ចិន​ជា​ប្រទេស​ដែល​បាន​ចូល​មក​វិនិយោគទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាងគេ​ ក្នុង​វិ​ស្ស័​យ​ឧស្សាហកម្ម​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​ក៏​មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ​។​

conference-on-chinese-copmany-of-road-construction-in-Cambodia

​អគ្គ​ទីប្រឹក្សានយោបាយ​ស្ថានទូត​ចិន​ លោក​ ថា​ន់​ ឈី​ង​សេង​ (Tan​ Qingsheng)​ បាន​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ដែរ​ថា​ ប្រទេស​ចិន​បាន​សាងសង់​ផ្លូវថ្នល់​នៅ​កម្ពុជា​ ប្រវែង​ជាង​ ២០០០​ គីឡូម៉ែត្រ​ ស្មើនឹង​ ១/៣​ នៃ​ផ្លូវថ្នល់​សរុប​របស់​ប្រទេស​កម្ពុជា​ ក្នុង​នោះ​ក៏​មាន​ធ្វើ​ស្ពាន​ ចំនួន​ ០៧​ និង​ វា​រី​អគ្គិសនី​ចំនួន​ ០៦​ ផង​ដែរ​។​

​ថ្វីបើ​លោក​ ថា​ន់​ ឈី​ង​សេង​ មិន​បាន​បញ្ជាក់​ថា​ ស្ពាន​ទាំង​៧​ នោះ​មាននៅ​ទីណា​ខ្លះ​ ប៉ុន្តែ​ផ្អែក​តាម​ព័ត៌មាន​កន្លង​មក​ឃើញ​ថា​ស្ពាន​ទាំង​៧​ នោះ​គឺ​ ស្ពាន​ព្រែក​ក្ដាម​ ស្ពាន​ព្រែក​តា​មា​ក់​ ស្ពាន​ជ្រោយចង្វារ​២​ ស្ពាន​ឆ្លង​ពី​តា​ខ្មៅ​ទៅ​កោះក្របី​ ស្ពាន​ឆ្លង​ទន្លេសេសាន​ ស្ពាន​ឆ្លងទន្លេ​មេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង​ និង​ស្ពាន​ឆ្លង​ទន្លេស្រែពក​ភ្ជាប់​ខេត្តរតនគិរី​ និង​ខេត្តមណ្ឌលគិរី​។​

​ទោះជា​យ៉ាងណា​មន្ដ្រី​ស្ថានទូត​ចិន​បាន​បង្ហាញ​ការ​ជឿជាក់​ថា​ រាល់​ការ​អភិវឌ្ឍ​របស់​ចិន​គឺ​អាច​ផ្ដល់​ផលប្រយោជន៍​ សមិទ្ធិ​ផល​ផ្សេងៗ​ដល់​ប្រទេស​ជិតខាង​ដែល​ជា​មិត្ដ​៕

Share

ព័ត៌មានទាក់ទង

Image