en     km
en     km

ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន!

Share

ដុំសាច់នៅភ្នាសក្នុងនៃស្បូន គឺជាដុំសាច់ដែលកើតឡើងនៅក្នុងស្រទាប់សាច់ដុំស្បូន ដែលដុះចូលទៅក្នុងប្រហោងស្បូន។ តាមការពន្យល់ពីមន្ទីរពេទ្យកាល់ម៉ែត ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន ចែកចេញជា ៣កម្រិតដូចជា៖  ទី១(Grade 0): ជាដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន មានទងច្បាស់លាស់ មានទំហំមិនលើសពី ៣សង់ទីម៉ែត្រនោះទេ។ ចំណែកទី២(Grade 1): ជាដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន  ដែលមានទងធំ ស៊ីចូលទៅដល់សាច់ដុំស្បូន។ រីឯទី៣(Grade 2): គឺដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន ដែលមានទំហំធំ ស៊ីចូលទាំងភ្នាសក្នុង និងសាច់ដុំនៃស្បូន មិនមានទងច្បាស់លាស់ហើយទំហំធំលើសពី ៥ សង់ទីម៉ែត្រ។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត

 

យ៉ាងណាមិញ មូលហេតុនៃជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូននេះមានដូចជា៖ ជំងឺនេះកើតមានតែលើស្រ្តីក្នុងវ័យបន្តពូជ ស្ត្រីដែលលើសជាតិអ័រមូនអ៊ឺស្រ្តូហ្សែន ស្ត្រីដែលមានវិបត្តិអ័រមូន និងស្ត្រីដែលមានវដ្តរដូវមិនទៀងទាត់។  ម្យ៉ាងទៀតកត្តាចំណីអាហារ បរិយាកាស និងកត្តាសង្គមក៏ជាមូលហេតុនៃការកើតមានជំងឺនេះផងដែរ។

ជំងឺនេះ មិនអាចកើតមានចំពោះស្រ្តីមិនទាន់ពេញវ័យនោះទេ ហើយចំពោះស្រ្តីក្នុងវ័យបន្តពូជជំងឺនេះនឹងអាចបាត់ទៅវិញនៅពេលដែលស្រ្តីមានវ័យចំណាស់ ឬពេលដែលស្ត្រីអស់រដូវ។

តាមមន្ទីរពេទ្យកាល់ម៉ែតដដែល ស្រ្តីដែលមានជំងឺនេះ មានរោគសញ្ញាដូចតទៅ៖ ស្រ្តីមានធ្លាក់ឈាមរដូវច្រើន និងរយៈពេលមានរដូវអូសបន្លាយយូរខុសធម្មតា។ ស្រ្តីអាចមានអាការៈធ្លាក់ឈាមតាមទ្វារមាសខុសធម្មតាក្រោយពេលមានរដូវ និងមានការឈឺចុកចាប់ពេលមានរដូវ។

បន្ថែមពីនេះ អាចបណ្តាលឲ្យធ្លាក់ឈាមពេលមានផ្ទៃពោះ និងបណ្តាលឲ្យរលូតកូននៅត្រីមាសដំបូង ហើយបង្កឲ្យមានវិបត្តិអត់កូនថែមទៀតផង។

 

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត

 

ចំពោះការព្យាបាល ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូននេះ មន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញថា៖

ក្នុងករណីពុំមានបង្កឲមានផលវិបាកធ្លាក់ឈាម ឬក៏មានវិបត្តិផ្សេងៗនោះទេ គឺពុំចាំបាច់ធ្វើការវះកាត់នោះទេ ដោយគ្រាន់តែធ្វើការតាមដានឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេសរោគស្ត្រីជាប្រចាំតែប៉ុណ្ណោះ។

ប៉ុន្តែក្នុងករណីមានធ្លាក់ឈាមច្រើនខុសធម្មតានោះ នឹងបង្កឲ្យមានវិបត្តិអត់កូន ដែលតម្រូវឱ្យស្រ្តីត្រូវធ្វើការវះកាត់ដុំសាច់ចេញ ដោយគ្រូពេទ្យឯកទេសរោគស្ត្រី តាមរយៈម៉ាស៊ីនឆ្លុះប្រហោងក្នុងនៃស្បូននៅបច្ចេកវិទ្យាចុងក្រោយ (Modern hysteroscopy of diagnosis and0 operative procedure) នៅមន្ទីរពេទ្យកាល់ម៉ែត៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង