en     km
en     km

ប្រជាជនអាមេរិកបានធ្វើបាតុកម្មនៅមុខសេតវិមាន ជុំវិញករណីខួងយកប្រេងនៅអាឡាស្កា

Share

ប្រជាពលរដ្ឋអាមេរិកសម្តែងការមិនពេញចិត្ត និងបានរិះគន់ចំៗលើប្រធានាធិបតី​អាមេរិក លោក Joseph Biden ដែលអនុម័តឱ្យអនុវត្តគម្រោងខួងយកប្រេងនៅរដ្ឋអាឡាស្កា កាលពីថ្ងៃចន្ទសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣។

បាតុករមួយក្រុមបានបង្កភាពវឹកវរនៅមុខសេតមានសហរដ្ឋអាមេរិក អំឡុងពេលដែលរដ្ឋមន្រ្តីអាកាសធាតុ លោក Ali Zaidi កំពុងថ្លែងសុន្ទរកថាក្នុងកម្មវិធីស្តីពី «អនាគតនៃអាកាសធាតុ និងថាមពលរបស់សហរដ្ឋអាមេរិក»។ ក្នុងនោះ បាតុករបាននាំគ្នាលើកបដាដែលសរសេរថា «បញ្ឈប់ការខួងយកប្រេង» រួចស្រែកខ្លាំងៗ ក្នុងគោលបំណងឱ្យលោក Joe Biden រក្សាសន្យារបស់ខ្លួនថា មិនមានការខួងយកប្រេងធម្មជាតិណាមួយបន្ថែមទៀត។

 

FILE PHOTO: Deputy National Climate Advisor Ali Zaidi speaks to reporters during media briefing at the White House in Washington, U.S., December 16, 2021. REUTERS/Evelyn Hockstein

តួយ៉ាង ពួកគេបានរិះគន់ លោក Joe Biden ចំពោះការរំលោភលើការសន្យានៃយុទ្ធនាការមួយដើម្បីបញ្ចប់ការខួងយកប្រេងធម្មជាតិថ្មីបន្ថែមនៅលើដីសហព័ន្ធ រួមទាំងការសម្រេចចិត្តនាពេលថ្មីៗនេះ ដើម្បីអនុម័តកំណែទម្រង់នៃការខួងយកប្រេង និងឧស្ម័ន ConocoPhillips ក្នុងគម្រោង Willow ដែលស្ថិតក្នុងរដ្ឋអាឡាស្កា។

លោក Reilly Haught ជាបាតុករមួយរូប វ័យ ២៣ ឆ្នាំ បានប្រាប់សារព័ត៌មានរ៉យទ័រថា គម្រោងនេះនឹងប៉ះពាល់ដល់អាកាសធាតុយ៉ាងខ្លាំង ដោយសារតែវានឹងបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើន។

លើសពីនេះ បើតាមកាសែត The Guardian បានឱ្យដឹងថា អ្នកបរិស្ថាន និងសហគមន៍ដើមនៅរដ្ឋអាឡាស្កាមួយចំនួន បានជំទាស់នឹងផែនការនេះ ពីព្រោះវាអាចជះឥទ្ធិពលអវិជ្ជមានដល់សត្វព្រៃ ពន្លឿន​ការ​បំផ្លិចបំផ្លាញ​អាកាសធាតុ និង​បំផ្លាញ​សន្តិសុខ​ស្បៀងអាហារជាដើម៕

ប្រភព៖ Reuters​ ចុះថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣

Share

Image
Image
Image