en     km
en     km

តៃវ៉ាន់រញ្ជួយដីកម្រិត៥.៣រ៉ិចទ័រនៅឆ្នេរសមុទ្រភាគខាងកើត

Share

 

តៃប៉ិ៖ យោងតាមរ៉យទ័រ បានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ថាគ្រោះរញ្ជួយដីកម្រិត៥.៣រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ នៅថ្ងៃអង្គារទី២១ ខែមីនា ឆ្នាំ២០២៣ ដែល

បណ្តាលឱ្យអគារជាច្រើនក្នុងរដ្ឋធានីតៃប៉ិរង្គើញ័រក្នុងរយៈពេលខ្លី ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីការខូចខាតភ្លាមៗនោះទេ។

ការិយាល័យអាកាសធាតុកោះតៃវ៉ាន់បានថ្លែងថា ចំណុចកណ្តាលនៃការរញ្ជួយដីគឺស្ថិតនៅក្នុងស្រុក Hualien ភាគខាងកើតដែលមានប្រជាជនរស់នៅតិចតួច។ការរញ្ជួយដីនេះមានមានជម្រៅ៧.២ គីឡូ

ម៉ែត្រ។តៃវ៉ាន់​ស្ថិត​នៅ​ជិត​ចំណុច​ដែល​ងាយ​នឹង​រងគ្រោះដោយ​រញ្ជួយ​ដី។

ប្រភព៖ រ៉យទ័រ ថ្ងៃទី២១ មីនា ឆ្នាំ ២០២៣

Share

Image
Image
Image