en     km
en     km

ប្រទេស​រុ​ស្ស៊ី​បាន​ព្រមាន​ថា​ ប្រទេស​តួ​ក​គី​នៅ​លើ​ឧបទ្ទវហេតុ​នាវាចម្បាំង​ Aegean

Share

cover-warship

​ក្រុង​ម៉ូ​ស្គូ​៖​  ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃអាទិត្យ​ ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៥​​ បាន​ព្រមាន​ឱ្យ​តួ​ក​គី​បញ្ឈប់​ទ​ង្វើ​ដែល​ខ្លួន​បាន​ហៅ​ថា​ ការ​បង្កហេតុ​ប្រឆាំង​នឹង​កងកម្លាំង​របស់​ខ្លួន​នៅ​ក្នុង​ឬ​នៅ​ក្បែរ​ប្រទេស​ស៊ី​រី​ បន្ទាប់​ពី​នាវាចម្បាំង​មួយ​របស់​ខ្លួន​បាន​បាញ់​ព្រមាន​ទៅ​នាវា​របស់​តួ​ក​គី​នៅ​ក្នុង​តំបន់​ Aegean​ ដើម្បី​ជៀសវាង​ការ​ប៉ះទង្គិច​គ្នា​។​

​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​និយាយ​ថា​ នាវាចម្បាំង​មួយ​របស់​ខ្លួន​ គឺ​នាវា​ពិឃាត​ Smetlivy​ ត្រូវ​បាន​បង្ខំ​ឱ្យ​បាញ់​ព្រមាន​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ហើយ​ខ្លួន​បាន​កោះហៅ​អនុព័ន្ធយោធា​របស់​ទួ​រ​គី​ទាក់ទង​នឹង​ឧប្បត្តិ​ហេតុនេះ​។​

​សេចក្តីថ្លែងការណ៍​មួយ​ក្រសួងការពារជាតិ​បានឱ្យ​ដឹង​ថា​៖​ «​អ្នកការទូត​យោធា​របស់​ប្រទេស​តួ​ក​គី​ ត្រូវ​បាន​ទទួល​ការ​ពន្យល់​ថា​មានការ​លំបាក​អំពី​ផលវិបាក​មហន្តរាយ​មាន​សក្តានុពល​ ពី​សកម្មភាព​ដែឡ​មិន​ប្រុង​ប្រយ័ត្ន​ទីក្រុង​អង់កា​រ៉ា​ឆ្ពោះ​ ទៅ​លើ​ការ​បន្ត​ប្រយុទ្ធ​គ្នា​ របស់​ប្រទេស​រុ​ស្ស៊ី​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​អន្ដរជាតិ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​»​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​តួ​ក​គី​ លោក​ Mevlut​ Cavusoglu​ ដែល​កំពុង​នៅ​ក្នុង​ទីក្រុង​រ៉ូ​ម​ដើម្បី​ពិភាក្សា​លើ​បញ្ហា​របស់​ប្រទេស​លី​ប៊ី​បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​កំពុង​ស៊ើបអង្កេត​រឿង​នេះ​ ហើយនឹង​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ពេល​ដែល​វា​មាន​ព័ត៌មាន​បន្ថែម​។​

​នៅ​ក្នុង​សេចក្តីអធិប្បាយ​ផ្សាយ​ដោយ​TRT​ ទូរ​ទស្ស​ន៏​ទួ​ក​គី​ លោក​បាន​និយាយ​ថា​ ជំហរ​របស់​ប្រទេស​ទួ​គី​ ដែល​ចង់​ដោះស្រាយ​នូវ​ការ​លំបាក​របស់​ខ្លួន​ជាមួយ​ប្រទេស​រុ​ស្ស៊ី​ ថា​៖​ «​យើង​ចង់​ដោះស្រាយ​ភាព​តានតឹង​ជាមួយនឹង​កិច្ច​សន្ទនា​នេះ​»​។​

​ហេតុការណ៍​នេះ​ ទំនងជា​ជា​បង្កើន​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​ ដែល​មាន​យ៉ាងធ្ងន់ធ្ងរ​លើ​ប្រទេស​ស៊ី​រី​ និង​តួ​ក​គី​ ដែល​បាន​បាញ់​យន្ដហោះ​យោធា​រុ​ស្ស៊ី​មួយ​ធ្លាក់​ចុះ​ កាលពី​ខែ​មុន​។​

​ចាប់តាំងពី​លោក​ប្រធានាធិបតី​រុ​ស្ស៊ី​ លោក​ វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ បាន​ហៅ​ការ​បាញ់​ទម្លាក់​យន្តហោះ​ថា​៖​ «​ការ​ឆ្លើយ​តប​មក​វិញ​ដូច​កាំបិត​ចាក់​ពីក្រោយ​»​ ដោយ​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​ទួ​ក​គី​ ជា​វិធានការ​ក្នុង​សកម្មភាព​តបត​។​

​កាលពី​ដើមខែ​នេះ​ប្រទេស​តួ​ក​គី​បាន​ប្តឹង​ទៅ​ប្រទេស​រុ​ស្ស៊ី​នៅ​លើ​ឧប្បត្តិហេតុ​ ដែល​ជា​នាវិក​រុ​ស្ស៊ី​ត្រូវ​បាន​លេច​ចេញ​ជា​រូបភាព​កាន់​កម្មវិធី​បើក​ដំណើរការ​គ្រាប់​រ៉ុក្កែត​មួយ​នៅ​លើ​នាវា​ជើង​ទឹក​មួយ​ដែល​ឆ្លងកាត់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​នោះ​។​

ប្រែ​សម្រួល​ដោយ​៖​ មឿ​ន​ ឌី​ណា​  /​ ប្រភព​៖​ Channel​ NewsAsia

Share

ព័ត៌មានទាក់ទង

Image