en     km
en     km

សត្វផ្សោតឈ្មោលមួយក្បាលក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែងបានស្លាប់

Share

ភ្នំពេញ៖ គេប្រទះឃើញផ្សោតឈ្មោលមួយក្បាលបានស្លាប់នៅវេលាម៉ោង៦:៣០ ល្ងាចថ្ងៃទី១៩ខែមីនាឆ្នាំ២០២៣ ក្នុងតំបន់អភិរក្សសត្វផ្សោតកោះកូនសត្វ ស្ថិតក្នុងឃុំកោះព្រះ ស្រុកសៀមបូង ខេត្តស្ទឹងត្រែង។ តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ ស្លាកស្នាមនៅជាប់ខ្លួនរបស់ផ្សោតមួយក្បាលនោះ អាចស្លាប់ដោយសារជាប់មងអ្នកនេសាទ។

ក្រោយពេលឃើញសត្វផ្សោតឈ្មោលស្លាប់អណ្ដែតទឹកទន្លេមេគង្គ ក្រុមជំនាញមន្ត្រីរដ្ឋបាលជលផលនិងអង្គការ WWF បានពិនិត្យទៅលើដងខ្លួននៃសពសត្វផ្សោតឃើញថាព្រុយរបស់វាខាងជំហៀង ពោះ និងចុងកន្ទុយមានស្នាមជាប់មង។ ដោយឡែកសត្វផ្សោតខាងលើនេះគឺជាលើកទីមួយហើយបានស្លាប់មួយក្បាលក្នុងឆ្នាំ២០២៣។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានបន្តឱ្យដឹងថា សត្វផ្សោតឈ្មោលដែលបានស្លាប់នោះ មានទម្ងន់១៦០ គីឡូក្រាមប្រវែង ២.៣៨ ម៉ែត្រនិងមានអាយុប្រហែល ២០ឆ្នាំ។ ការបាត់បង់ជីវិតសត្វផ្សោតនេះគឺជាលើកទីមួយហើយសម្រាប់កំណត់ត្រាក្នុងឆ្នាំ២០២៣នេះ។

ប្រភពបន្តឱ្យដឹងថាសត្វផ្សោតទន្លេមេគង្គគឺជារតនៈសម្បត្តិធម្មជាតិមានជីវិតដែលមានប្រមាណ៩០ ក្បាលរស់នៅតាមបណ្ដោយដងទន្លេមេគងនៃខេត្តក្រចេះនិងស្ទឹងត្រែង។សត្វផ្សោតពេញវ័យអាចបន្តពូជបានមានអាយុចាប់ពីប្រាំពីរឆ្នាំហើយមានកូនក្នុងរយៈពេល ពីរឆ្នាំម្ដង។
ដោយឡែកសត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត។

រដ្ឋបាលជល បានអំពាវនាវដោយទទូចដល់បងប្អូនប្រជានេសាទនៅតំបន់នោះ មេត្តាឈប់ប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍នេសាទមិនស្របច្បាប់ដទៃទៀត ក្នុងតំបន់សត្វផ្សោតរស់នៅជាបន្ទាន់ ដើម្បីធានានិរន្តរភាព សត្វផ្សោត និងត្រីមេពូជ សម្រាប់ការទាក់ទាញ់ទេសចរណ៍ បង្កើនកេរ្តិ៍ឈ្មោះប្រជាជាតិ និងថែរក្សាបន្ត៕

Share

Image
Image
Image