en     km
en     km

ធនាគារដ៏ធំនៅស្វីសបានទិញធនគារ Credit Suisse បញ្ឈប់វិបត្តិហរិញ្ញវត្ថុ

Share

London៖ ធនាគារដ៏ធំបំផុតរបស់ប្រទេសស្វីស(UBS)ដែលគេស្គាល់ថា ជាធនាគារវិនិយោគពហុជាតិ និងជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ បានយល់ព្រមទិញផ្តាច់ភាគហ៊ុនគូប្រជែងដែលកំពុងមានវិបត្តិឈ្មោះថា Credit Suisse។ ការទិញធនាគារ Credit Suisse គោលបំណងដើម្បីលុបបំបាត់ភាពភ័យស្លន់ស្លោក្នុងទីផ្សារហិរញ្ញវត្ថុ ខណៈធនាគាររបស់អាមេរិកចំនួន ២ បានក្ស័យធនកាលពីដើមខែនេះ។
ធនាគារជាតិស្វីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «UBS ថ្ងៃនេះបានប្រកាសពីការកាន់កាប់ក្រុមហ៊ុន Credit Suisse»។ ធនាគារជាតិស្វីសបន្ថែមថាការកាន់កាប់នេះ នឹងធានារក្សាស្ថិរភាពហិរញ្ញវត្ថុ និង ការពារសេដ្ឋកិច្ចប្រទេសស្វីសផងដែរ។
ធនាគារដ៏ធំជាងគេមួយនេះ(UBS) កំពុងបង់ប្រាក់ ៣ ពាន់លានហ្វ្រង់ស្វីស ស្មើនឹង ៣.២៥ ពាន់លានដុល្លារ ដល់ក្រុមហ៊ុន Credit Suisse ដែលទឹកប្រាក់នេះ មានតម្លៃទាបជាងទីផ្សាររហូតដល់ទៅជាង ៦០%ឯណ្ណោះមុនពេលដែលមានការបិទធនគារកាលពីថ្ងៃសុក្រ។
ធនាគារ Credit Suisse (CS) បានធ្វើឱ្យបាត់បង់ទំនុកចិត្តពីវិនិយោគិន និងអតិថិជនអស់ជាច្រើនឆ្នាំ។ នៅឆ្នាំ ២០២២ ធនគារនេះបានកត់ត្រាការខាតបង់ដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក។
ជាការកត់សម្គាល់ ភាគហ៊ុននៅក្នុងធនាគារ Credit Suisse ដែលមានអាយុកាលរហូតដល់ទៅ ១៦៧ ឆ្នាំបានធ្លាក់ចុះ ២៥% ក្នុងរយៈពេកត្រឹមមួយសប្តាហ៍។ ការធ្លាក់ចុះធ្វើឱ្យប្រាក់ដែលហូរចេញពីមូលនិធិវិនិយោគដែលខ្លួនគ្រប់គ្រង ត្រូវបានម្ចាស់គណនីសម្រុកដកប្រាក់បញ្ញើច្រើនជាង ១០ ពាន់លានដុល្លារក្នុងមួយថ្ងៃៗ។ លោក Colm Kelleher ប្រធាន UBS បានប្រាប់អ្នកយកព័ត៌មានថា «ការទិញយកធនាគារនេះ ដើម្បីភាពទាក់ទាញសម្រាប់ម្ចាស់ភាគហ៊ុនរបស់ UBS។ ប៉ុន្តែលោក Colm Kelleher សូមឱ្យអតិថជនដឹងឱ្យបានច្បាស់លាស់នូវអ្វីដែល UBS នោះគឺការជួយការសង្គ្រោះបន្ទាន់ក្រុមហ៊ុន Credit Suisseតាមរយៈការទិញក្រុមហ៊ុនមួយនេះ»។
លោកបានប្រាប់អ្នកយកព័ត៌មានបន្ថែមទៀតថា៖ «ទង្វើនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះរចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសស្វីស និង សម្រាប់ហិរញ្ញវត្ថុសកលលោកទាំងមូល» ៕

Share

Image
Image
Image