loader

ប្រធានាធិបតីចិន Xi Jinping នឹង​ធ្វើ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ចាប់ពី​ថ្ងៃ​ទី ២០ ដល់​ ២២ ខែ​មីនា

 

វិមានក្រឹមឡាំងបានថ្លែងឱ្យដឹងនៅថ្ងៃសុក្រ ទី១៧ មីនា ២០២៣ ថាប្រធានាធិបតីចិនលោក Xi Jinping នឹងធ្វើទស្សនកិច្ចទៅប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី ២០ ដល់ ២២ ខែមីនា ដែលជាទស្សនកិច្ចផ្លូវរដ្ឋ ដែលត្រូវបានអញ្ជើញដោយប្រធានាធិបតី Vladimir Putin ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅពេលដែលប្រទេសចិនធ្វើជាអ្នកសម្រួបសម្រួលស្វែងរកសន្តិភាពក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ កិច្ចខិតខំប្រឹងប្រែងនេះបង្កភាពសង្ស័យដល់ប្រទេសលោកខាងលិចថាទីក្រុងប៉េកាំងបានការគាំទ្រផ្នែកការទូតដល់ប្រទេសរុស្ស៊ី។

វិមានក្រឹមឡាំងបានថ្លែងថា”ក្នុងជំនួបនេះពួកគេនឹងពិភាក្សាធ្វើយ៉ាងណាឱ្យរីកចម្រើនបន្ថែមទៀត​​នៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសរុស្ស៊ី និងប្រទេសចិន”។តាមប្រភពដដែលបានឱ្យដឹងបន្ថែមថា “មានឯកសារព្រមព្រៀងទ្វេភាគីសំខាន់ៗមួយចំនួននឹងត្រូវចុះហត្ថលេខាក្នុងជំនួបនេះ” ។

ប្រទេសចិន និងរុស្ស៊ីបានឈានដល់ទំនាក់ទំនងភាពជាដៃគូ “គ្មានដែនកំណត់” នៅខែកុម្ភៈ ឆ្នាំ ២០២២ នៅពេលដែលលោកពូទីន បានបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងព្រឹត្តិការណ៍បើកកីឡាអូឡាំពិករដូវ

រងា ពោលគឺតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានបន្តអះអាងនូវភាពរឹងមាំនៃទំនាក់ទំនងរបស់ពួកគេ។

ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងចាប់តាំងពីមានការលុកលុយអុយក្រែន។ ប្រទេសចិនគឺជាអ្នកទិញប្រេងដ៏ធំបំផុតពីរុស្ស៊ី ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ទីក្រុងម៉ូស្គូ៕

ប្រភព៖ C N A ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៣

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x