en     km
en     km

ព្រះមហាក្សត្រ និងព្រះមហាក្សត្រី បានយាងមកដល់មាតុភូមិកម្ពុជាវិញហើយ

Share

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៦ ខែ មីនាឆ្នាំ២០២៣ ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេច នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ព្រះអង្គបានយាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន អស់រយៈពេលប្រមាណជាមួយខែ។

ក្នុងឱកាសនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមួយចំនួនទៀតបានទៅទទួលព្រះរាជដំណើរយាងត្រឡប់របស់ព្រះអង្គទាំងពីរផងដែរ។

សូមជម្រាបថា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីពិនិត្យព្រះរាជសុខភាពតាមការយាងរបស់ក្រុមគ្រូពេទ្យចិន៕

Share

Image
Image
Image