loader

កម្ពុជាទទួលរតនសម្បត្តិបដិមាព្រហ្មញ្ញនិងពុទ្ធសាសនានាសម័យមុនអង្គរនិងអង្គរ

នៅថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២៣នេះ ក្រសួងវប្បធម៌របស់លោកស្រី ភឿង សកុណា បានរៀបចំពិធីទទួលវត្ថុបុរាណដែលបានប្រគល់មកកម្ពុជា កាលពីពេលកន្លងទៅ។ ពិធីនេះមានការចូលរួមពីនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីមួយចំនួនទៀតផងដែរ។

ផ្អែកតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា រតនសម្បត្តិដែលបានទទួលមក មានបដិមាសំខាន់ៗមួយចំនួននៃព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ជាពិសេសជាវត្ថុបុរាណសម័យមុនអង្គរ និងសម័យអង្គរ។

ក្រសួងវប្បធម៌បានឱ្យដឹងថា បដិមាធំៗទាំងនោះរួមមាន ព្រះឥសូរ និងព្រះស្កន្ទ ព្រះស្កន្ទគង់លើក្ងោក និងព្រះគនេស មានប្រភពដើមកំណើតមកពីប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រកម្ពុជានាសតវត្សន៍ទី១០ នៃគ.ស។ ក្រសួងសង្កត់ធ្ងន់ថា ទីនេះហើយធ្លាប់ជាគោលដៅនៃការលួយទ្រង់ទ្រាយធំអស់ជាច្រើនឆ្នាំនៅក្នុងអំឡុងសម័យសង្គ្រាមស៊ីវិល និងអសន្ដិសុខក្នុងស្រុក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នៅក្នុងពីធីទទួលវត្ថុបុរាណនេះ បានលើកឡើងថា ការប្រគល់មកវិញនូវវត្ថុបុរាណមកឱ្យកម្ពុជាវិញនេះ ជាកាយវិការថ្លៃថ្លាគួរឱ្យគោរព និងបង្ហាញពីក្រមសីលធម៌យកចិត្តទុកដាក់ដល់ប្រជាជាតិមួយ។

សូមជម្រាបថា រតនសម្បត្តិកម្ពុជាដែលត្រលប់មកវិញជាហូរហែរ មានទាំងតូច និងធំ ធ្វើពីប្រាក់ ថ្ម និងសំរិទ្ធ ភាគច្រើនទទួលពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ កាលពីពេលថ្មីៗនេះ គ្រឿងអលង្ការបុរាណខ្មែរ ដល់ទៅ៧៧ គ្រឿង ត្រូវបានចរចារយកមកពីចក្រភពអង់គ្លេសវិញនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមក្រសួងវប្បធម៌ វត្ថុបុរាណមួយចំនួនបានយកពីសារមន្ទីរនានា និងខ្លះទៀតយកពីអ្នកកាន់កាប់ជាឯកជនតាមរយៈការរឹបអូស និងការស្ម័គ្រចិត្ត។

យ៉ាងណាអង្គការយូណេស្កូ បានកំណត់ថា សម្បត្តិវប្បធម៌ របស់ប្រទេសណា គួរតែនៅប្រទេសនោះ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អ្នកនេសាទនៅតំបន់អភិរក្សសត្វផ្សោតទទួលបណ្ណក្រីក្រឈានទៅកាត់បន្ថយការនេសាទប៉ះពាល់ដល់ផ្សោត

ក្រោយពេលដាក់ចេញនូវអនុក្រឹត្យការពារតំបន់អន្លងស[...]

ពលរដ្ឋនៅភ្នំពេញមួយចំនួនត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេ[...]

គណបក្សភ្លើងទៀនគ្រោងរៀបចំពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធបាតុករស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមុខរដ្ឋសភាចាស់

នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣ខាងមុខនេះជាខួបលើក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x