loader

គ្រូបង្រៀននូវែលហ្សេឡង់ជិត៥ម៉ឺននាក់ធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារ

 

WELLINGTON៖យោងតាមReuters គ្រូបង្រៀននូវែលសេឡង់ជិត ៥ម៉ឺននាក់ នាក់បានដើរចេញពីថ្នាក់រៀនកាលពីថ្ងៃព្រហស្បតិ៍ទី ១៦ ខែមីនា ២០២៣ ​ដោយទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារកាន់​តែប្រសើរឡើង។រាយការណ៍ដោយ…

ជាធម្មតាគ្រូបង្រៀននៅប្រទេសណូវែលហ្សេឡង់ជាមូលដ្ឋាននៃសំឡេងបោះឆ្នោតដ៏សំខាន់។ គ្រូបង្រៀនជាមន្ត្រីសាធារណៈចុងក្រោយគេដែលធ្វើកូដកម្មទាមទារប្រាក់ឈ្នួលបន្ថែម និងធនធានសម្រាប់សាលារបស់ពួកគេ។

ចាប់តាំងពីលោក Hipkins ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៅក្នុងខែមករា បន្ទាប់ពី លោកស្រី Jacinda Ardern បានលាឈប់ រដ្ឋាភិបាលបាននិយាយថាខ្លួននឹងផ្តោតឡើងវិញលើបញ្ហាការកើនឡើងថ្លៃទំនិញ និងការជួយប្រជាជននូវែលសេឡង់ដែលជួបបញ្ហាទាំងនោះ។នេះគឺជាចំណាត់ការមួយដែលត្រូវបានគេមើលឃើញដោយអ្នកវិភាគនយោបាយថាជាការប៉ុនប៉ងដើម្បីឈ្នះការបោះឆ្នោតនៅខែតុលា។

រដ្ឋមន្ត្រីក្រសួងអប់រំលោកស្រី Jan Tinetti ជាអតីតគ្រូបង្រៀនបានប្រាប់សារព័ត៌មានរដ្ឋ 1News ថា “យើងដឹងថាវាជាពេលវេលាដ៏លំបាកមួយសម្រាប់គ្រូបង្រៀនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចដែលបញ្ហាធ្លាប់កើតមានដល់អ្នកគ្រប់គ្នា ប៉ុន្តែបេះដូងរបស់ខ្ញុំគឺនៅជាមួយពួកគេ” ។

លោក Mark Potter ប្រធានសហជីពគ្រូបង្រៀនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាពេលបច្ចុប្បន្នដ្ឋាភិបាលផ្តល់ជូនគ្រូបង្រៀន នាយកសាលា ឬកុមារមិនគ្រប់គ្រាន់នោះទេ។លោកបានបន្ថែមថា “ការធ្វើកូដកម្មគឺជាជម្រើសចុងក្រោយដែលយើងចង់ធ្វើ ប៉ុន្តែយើងចង់ផ្ញើសារទៅកាន់រដ្ឋាភិបាលថា យើងមានភាពធ្ងន់ធ្ងរ យើងចង់មានការផ្លាស់ប្តូរ”។

ប្រភព៖ Reuters ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ពលរដ្ឋនៅភ្នំពេញមួយចំនួនត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេ[...]

គណបក្សភ្លើងទៀនគ្រោងរៀបចំពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធបាតុករស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមុខរដ្ឋសភាចាស់

នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣ខាងមុខនេះជាខួបលើក[...]

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x