loader

ក្រសួងមហាផ្ទៃទទួលស្គាល់សមាជគោលនយោបាយរបស់បក្សភ្លើងទៀនក្នុងការបោះឆ្នោតជាតិខាងមុខ

នៅថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២៣នេះ គណបក្សភ្លើងទៀន បានបង្ហោះឯកសារមួយដែលក្រសួងមហាផ្ទៃបានទទួលស្គាល់ ពីសមាជវិសាមញ្ញគណបក្សភ្លើងទៀន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងការរើសតាំងសមាជិកបក្សបន្ថែម។


សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ ទទួលស្គាល់លទ្ធផលរើសតាំង លោក ស៊ុន ឆ័យ លោក រ៉ុង ឈុន និងលោក សុខ ហាច ជាអនុប្រធានគណបក្សភ្លើងទៀន។ ក្រៅពីនេះក៏មានសមាជិកគណៈកម្មាធិការនាយកចំនួន ៧៦រូប និងសមាជិកគណកម្មាធិការអចិន្ដ្រៃយ៍គណបក្សចំនួន១៥រូបផងដែរ ។
សូមជម្រាបថា កាលពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៣ គណបក្សភ្លើងទៀនបានធ្វើសមាជអនុវត្តកម្មវិធីនយោបាយចំនួន៩ ចំណុច និងសារនយោបាយអាទិភាពចំនួន ៥ ចំណុច សម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។


គោលនយោបាយអាទិភាពទាំង ៩ចំណុចដែលគណបក្សភ្លើងទៀនដាក់ មានវិស័យសេដ្ឋកិច្ច អប់រំ យុវជន ការងារ សុខាភិបាល កសិកម្ម ការការពារទ្រព្យសម្បត្តិជាតិ និងបរិស្ថាន កិច្ចការការពារជាតិ និងការគ្រប់គ្រងប្រទេស ការប្រមូលថវិកាជាតិ និងការចំណាយ និងការលើកស្ទួយស្ដ្រីផងដែរ។ ចំណែកសារនយោបាយ ៥ចំណុចវិញ មានផ្តោតលើការព្យាបាលជំងឺនៅពេទ្ររដ្ឋឥតបង់ប្រាក់ មនុស្សចាស់វ័យ ៦៥ឆ្នាំឡើងទៅនឹងទទួលបានប្រាក់ ២០ម៉ឺនរៀលជារៀងរាល់ខែ ហើយកម្មករប្រាក់ខែទាបបំផុត ១លាន ២សែនរៀល និងមន្ដ្រីរាជការវិញបានប្រាក់ខែទាបបំផុត ២ លានរៀល។ ក្នុងនោះបក្សក៏ជំរុញឱ្យកសិផលរបស់កសិករបានតម្លៃថ្លៃ ជីចុះថោក ប្រេងថោក ការប្រាក់ទាប និងការអប់ល្អ ពិសេសគឺបង្កើតការងារដល់យុវជនចំនួន ១ លាននាក់។ នេះបើផ្អែកតាមលិខិតសមាជរបស់គណបក្សភ្លើងទៀន។
យ៉ាងណាសម្ដេច ស ខេង បញ្ជាក់ក្នុងលិខិតទទួលស្គាល់សមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀនថា លទ្ធផលនៃសមាជគឺស្របតាមលក្ខន្ដិកៈដែលតម្កល់ទុកក្នុងក្រសួងមហាផ្ទៃ និងបទបញត្តិនៃច្បាប់ស្ដីពីនយោបាយ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ពលរដ្ឋនៅភ្នំពេញមួយចំនួនត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេ[...]

គណបក្សភ្លើងទៀនគ្រោងរៀបចំពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធបាតុករស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមុខរដ្ឋសភាចាស់

នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣ខាងមុខនេះជាខួបលើក[...]

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x