loader

ស្ដ្រីយកកូនចេញនៅសម្ភពដើមអង្ក្រងបានបា-ត់ បង់ជី-វិតក្រោយគ្រូពេទ្យជួយអស់ពីសមត្ថភាព

ស្ដ្រីវ័យក្មេងដែលបានយកសពកូនចេញពីក្នុងផ្ទៃ នៅសម្ភពដើមអង្ក្រងបានបាត់បង់ជីវិតហើយ នៅវេលាម៉ោង២ អធ្រាត្រ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
ការបាត់បង់ជីវិតនេះ ក្រោយពេលស្ដ្រីរូបនោះបានបាត់បង់ពោះវៀនធំ និងស្បូន បានសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកខ្មែរផង និងប្រទេសថៃផង ដោយក្រុមគ្រូពេទ្យព្យាយាមអស់ពីសមត្ថភាព។


នេះបើយោងទៅតាមអ្នកនាង ចាន់ រ៉ា បងស្រីជីដូនមួយរបស់ស្ដ្រីជនរងគ្រោះខាងលើបញ្ជាក់លើទំព័រហ្វេសប៊ុក។ ចំណែកហ្វេសប៊ុកលោក សា វឿន ដែលជាប្ដីរបស់ស្ដ្រីរងគ្រោះធ្លាប់បានសរសេរសារថា ប្រពន្ធរបស់លោកត្រូវការឈាមបន្ថែម ហើយសុខភាពកាន់តែដាបពីមួយថ្ងៃទៅមួយថ្ងៃ។


សូមរម្លឹកថា រឿងរ៉ាវដែលបណ្ដាលឱ្យស្ដ្រីរងគ្រោះខាងលើឈានដល់ដំណាក់កាលនេះ បណ្ដាលមកពីការធ្វេសប្រហែសរបស់គ្លីនិកសម្ភពដើមអង្ក្រង នៅខេត្តកំពង់ស្ពឺ ដែលបានកាត់ពោះវៀន និងស្បូនរបស់ស្ដ្រីរងគ្រោះ ដោយយល់ច្រលំថា ជាទងសុកទារក កាលពីខែកញ្ញា ឆ្នាំ២០២២។
ក្រសួងសុខាភិបាលបានផ្អាកដំណើរការជាបណ្ដោះអាស្នន ចំពោះគ្លីនិកសម្រាកព្យាបាលជំងឺឈ្មោះ ដើមអង្រ្កង ដើម្បីស្រាវជ្រាវឱ្យច្បាស់ពីហេតុការណ៍ដែលបណ្ដាលឱ្យកើតឡើងដែរ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ពលរដ្ឋនៅភ្នំពេញមួយចំនួនត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ជាពិសេ[...]

គណបក្សភ្លើងទៀនគ្រោងរៀបចំពិធីបង្សុកូលរម្លឹកវិញ្ញាណក្ខន្ធបាតុករស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមុខរដ្ឋសភាចាស់

នៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២៣ខាងមុខនេះជាខួបលើក[...]

នាយករដ្ឋមន្ដ្រីកម្ពុជា និងម៉ាឡេស៊ីនិយាយពីភរិយារបស់ខ្លួនថាមានវាសនាស្រដៀងគ្នា

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x