loader

ប្រមុខរាជរដ្ឋាភិបាលអំពាវនាវឱ្យអនុវត្តច្បាប់នានាលើកស្ទួយសិទ្ធិជនមានពិការភាពឱ្យកើតមានពិតប្រាកដ

ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវឱ្យសហគមជាតិ និងអន្ដរជាតិបន្ដអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមអនុសញ្ញាស្ដីពីជនមានពិការភាព និងយុទ្ធសាស្ដ្រអ៊ីឈុន ដើម្បីផ្តល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព។ ការអំពាវនាវបែបនេះ ខណៈរាជរដ្ឋាភិបាលបានកំណត់កូតាឱ្យជនមានពិការភាពអាចបម្រើការងារដល់ចំនួន២% និងលើកទឹកចិត្តវិស័យឯកជនទទួលជនមានពិការភាពបំពេញការងារ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖


នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីជនមានពិការភាព អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព របស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្តទីក្រុង អ៊ីនឈុន ដើម្បីផ្តល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព។


ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលខណៈចូលរួម បើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ សម្ដេចនាយករដ្ឋមន្ដ្រីបានលើកឡើងថា រាជរដ្ឋាភិបាលបានកំណត់កូតាជនមានពិការភាពចំនួន២% សម្រាប់បំពេញការងារនៅតាមស្ថានប័នរដ្ឋ និងវិស័យឯកជនត្រូវបានលើកទឹកចិត្តឱ្យទទួលយកជនមានពិការភាពបំពេញការងារ។


ក្នុងវិបត្តិកូវីដ១៩ ជនមានពិការភាពទទួលរងផលប៉ះពាល់យ៉ាងខ្លាំងផ្នែកសេដ្ឋកិច្ច ដូចជាផ្នែកម៉ាស្សា ផ្នែកតន្ដ្រីជនមានពិការភាពជាដើម បានបាត់បង់ចំណូលរបស់ពួកគេ។ អង្គការជនពិការកម្ពុជា របស់លោកស្រី ម៉ាក់ ម៉ូនីកា ជានាយិកាប្រតិបត្តិធ្លាប់បានលើកឡើងថា ដើម្បីគាំទ្រដល់ជនមានពិការភាព គឺតម្រូវឱ្យមានការចូលរួមពហុវិស័យពីភាគីពាក់ព័ន្ធ ដែលធ្វើការសហការគ្នាដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព។


គេសង្កេតឃើញក្នុងបរិបទកូវីដ១៩ កំពុងរីករាលដាលខ្លាំងអំឡុងឆ្នាំ២០២១ រាជរដ្ឋាភិបាលអូស្ដ្រាលីតារយៈកម្មវិធីACCESS បានផ្ដល់ជំនួយជាច្រើនសម្រាប់ជនមានពិការភាព។ បើតាមមូលនិធិជនពិការវិញ កាលពីដើមខែមីនា ឆ្នាំ២០២៣ នេះក៏បានឱ្យដឹងថា ជប៉ុនបានផ្ដល់ជំនួយជាសម្ភារៈ ជួយគាំទ្រដល់ជនពិការកម្ពុជា តាមរយៈការបង្កើនភាពគុណភាពនៃការផ្តល់សេវាស្តារលទ្ធភាពពលកម្មផងដែរ។


យ៉ាងណារាជរដ្ឋាភិបាលបានផ្ដល់នូវទស្សនៈចំនួន៤ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាព ប្រកបដោយបរិយាប័ន្នក្នុងសហគមន៍ និងក្នុងដំណើរការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា។ ក្នុងនោះមានចំណុចទី៣ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យបង្កើនកិច្ចសហការរៀបចំ ការបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេស សមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើជាមួយ បៀវត្សខ្ពស់ ក៏ដូចជាធ្វើឱ្យជនមានពិការភាពអាចចូលរួមកាន់ តែច្រើន ពេញលេញ និងស្មើសិទ្ធិក្នុងទីផ្សារការងារ ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

វិធីត្រៀមខ្លួនសម្រាប់ស្ត្រីមានផ្ទៃពោះមានទម្រង់កូនបញ្ច្រាស

ស្ត្រីមានផ្ទៃពោះគ្រប់រូប តែងរំពឹងប្រាថ្នាចង់ឱ[...]

មន្ត្រីនាំពាក្យកងទ័ព៖ កម្ពុជាបើកចិត្តចំពោះប្រទេសនានាដែលចង់ធ្វើសមយុទ្ធជាមួយកម្ពុជាតែត្រូវគោរពលក្ខខណ្ឌ

ភ្នំពេញ៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជ[...]

គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន សម្រេចបានជាង ៨០ភាគរយ

គម្រោងការងាររៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x