loader

ឥទ្ធិពលជំងឺកូវីដ១៩ ចំពោះអ្នកផ្ទុកមេរោគអេដស៍

មន្រ្តីអង្គការសុខភាពពិភពលោកបានឱ្យដឹងថាអ្នកផ្ទុកមេរោគអេដស៍អាចមាន​បញ្ហាប្រឈមជាច្រើន ប្រសិន​​​​ជាពួកគេមានប្រព័ន្ធការពាររាងកាយចុះខ្សោយ ហើយបានឆ្លងជំងឺកូវីដ១៩ ដែលជាជំងឺឱកាសនិយម។

បើយោងតាមគេហទំព័រអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា អ្នកផ្ទុកមេរោគអេដស៍ ដែលមិនទាន់ប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគអេដស៍ ប្រហែលជាពួកគេមានប្រព័ន្ធការពាររាងកាយចុះខ្សោយ ដែលងាយនឹងឆ្លងមេរោគឱកាសនិយម ពិសេសជំងឺអេដស៍អាចនឹងវិវត្តបន្ថែមទៀត។

 

តាមទិន្នន័យជាសកលរបស់ WHO បានធ្វើការអង្កេតលើអ្នកជំងឺជិត ៣៥ម៉ឺននាក់ (៣៥0,000) នៅក្នុងប្រទេសចំនួន ៣៨ ផ្សេងៗគ្នា ដោយអ្នកផ្ទុកមេរោគអេដស៍មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ និងអាចឈានទៅរកការស្លាប់ដោយសារជំងឺកូវីដ១៩។ ការវិភាគនេះបានរកឃើញថា ហានិភ័យនៃការវិវត្តន៍ទៅជាជំងឺកូវីដ១៩ធ្ងន់ធ្ងរ គឺខ្ពស់ជាង ៣៨% បើធៀបទៅនឹងមនុស្សដែលមិនឆ្លងមេរោគអេដស៍។

ចំពោះអ្នកផ្ទុកមេរោគអេដស៍ និងបានឆ្លងជំងឺកូវីដ១៩ ជាទូទៅវិធានការព្យាបាល និងការការពារមិនខុសគ្នាពីអ្នកជំងឺទូទៅនោះទេ។ តួយ៉ាង អ្នកផ្ទុកមេរោគអេដស៍មានសិទ្ធិទទួលបានការព្យាបាលប្រឆាំងនឹងជំងឺកូវីដ១៩ ដូចអ្នកដែលមិនឆ្លងមេរោគអេដស៍នេះដែរ ហើយបុគ្គលដែលមានជំងឺអេដស៍កម្រិតខ្ពស់គួរទទួលបានអាទិភាពខ្ពស់។

 

គួរបញ្ជាក់ថា នៅពេលចាប់ផ្តើមការព្យាបាលកូវីដ១៩ ខណៈអ្នកជំងឺផ្ទុកមេរោគអេដស៍ ក្រុមគ្រូពេទ្យគួរតែយកចិត្តទុកដាក់និងប្រុងប្រយ័ត្នចំពោះអន្តរកម្ម ដែលអាចកើតមានរវាងថ្នាំ ជាពិសេសការពុលជាន់គ្នាអំឡុងពេលទទួលការព្យាបាល ដោយប្រើប្រាស់ថ្នាំប្រឆាំងមេរោគអេដស៍។

ក្នុងនោះ អង្គការសុខភាពពិភពលោកបានណែនាំថា ប្រជាពលរដ្ឋត្រូវលាងដៃឱ្យបានញឹកញាប់ អនុវត្តអនាម័យឱ្យត្រឹមត្រូវ ជៀសវាងការប៉ះពាល់មុខ ពាក់ម៉ាសឱ្យបានខ្ជាប់ខ្ជួន រក្សាគម្លាតសង្គម ស្វែងរកការថែទាំសុខភាពប្រសិនបើមានរោគសញ្ញានៃជំងឺកូវីដ១៩ ត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ និងសកម្មភាពផ្សេងទៀត៕

ប្រភព៖ World Health Organization ចុះថ្ងៃច័ន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x