loader

លោក ហ៊ុន ម៉ាណែត ប្រតិកម្មការផ្សាយថា «កងទ័ពប្រឆាំងការផ្ទេរអំណាចពីឳពុកទៅកូន»

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគេដឹងច្បាស់ថាជាអនាគតបេក្ខជននាយករដ្ឋមន្ត្រីបន្តពីឪពុក បានចេញមុខប្រតិកម្មនឹងក្រុមប្រឆំាងនៅក្រៅប្រទេស ដឹកនាំដោយលោក សម រង្ស៊ី ដែលលើកយកអត្ថបទវិភាគរបស់សារព័ត៌មានបរទេសមួយថា«កងទ័ពប្រឆាំងការផ្ទេរអំណាចពីឳពុកទៅកូន»។ លោក ហ៊ុន ម៉ាណែត បានព្រលយសម្តីថា មជ្ឈដ្ឋានអ្នកប្រឆាំង អស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗ ព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គេ។ លោក គីម ចាន់ចាវ រាយការណ៍ 

 

ប្រតិកម្មនេះកើតមានឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ សារព័ត៌មានជប៉ុន Asia Times បានចេញអត្ថបទវិភាគមួយថា«កងទ័ពប្រឆាំងការផ្ទេរអំណាចពីឳពុកទៅកូន» ដែលអត្ថបទនេះត្រូវបានក្រុមអ្នកប្រឆំាងនៅក្រៅប្រទេសយកមកផ្សព្វផ្សាយព្រោងព្រាត។

 

លោក សម រង្ស៊ី ដែលជាមេចលនាប្រឆំាងបង្ហើរសារថា«ក្នុងនាមគណបក្សសង្គ្រោះជាតិ ដែលបានទទួលសំឡេងឆ្នោត ៤៤% (សល់ពីគេលួច) ក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០១៣ និងថ្នាក់ឃុំ-សង្កាត់ ឆ្នាំ ២០១៧ ខ្ញុំ សម រង្ស៊ី សូមគាំទ្របេក្ខភាពលោក ទៀ សីហា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិរដ្ឋសភាទី៧ គឺពីឆ្នាំ ២០២៣ ដល់ ២០២៨»

   

យ៉ាងណាក្ដីលោក ហ៊ុន ម៉ាណែត បើទោះបីជាចេញមុខប្រតិកម្មតបចំៗ ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានចាត់ទុកបញ្ហានេះ ស្របតាមការបកស្រាយរបស់ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។ យ៉ាងណាលោក ចាត់ទុកការផ្សាយបស់កាសែតជប៉ុននេះ ជាអត្ថបទមួយដែលសរសេរដោយជនបរទេសម្នាក់ ដែលតែងតែសរសេរផ្អែកលើមូលដ្ឋាននៃពាក្យចរចាមអារ៉ាម (ព្រោះក្នុងការសរសេរម្តងៗរបស់គាត់ ឃើញតែដាក់ពីប្រភពនេះប្រភពនោះ ដែលមិនច្បាស់លាស់ថាជាប្រភពណាពិតប្រាកដ គឺប្រហែលជាប្រភពខ្យល់ច្រើនជាង)។

សារព័ត៌មានរបស់ជប៉ុន ASIA TIMES កាលពីថ្ងៃទី៧ ខែមីនា បានផ្សាយថា រដ្ឋមន្ត្រីក្រសួង ការពារជាតិកម្ពុជា លោក ទៀ បាញ់ ត្រូវបាន រាយការណ៍ថា លោកបានរាំងខ្ទប់ផែនការ របស់ លោក ហ៊ុន សែន ដែលចង់ដំឡើង តួនាទីដ៏ធំរបស់កូនប្រុសគាត់ ម្នាក់ក្នុងក្រសួងការពារជាតិ។

ត្បិតតែមិនបានប្រតិកម្មតបចំពោះការផ្សាយរបស់សារព័ត៌មាន ASIA TIMES ប៉ុន្តែសម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញប្រតិកម្មភ្លាមៗក្រោយពេលលោក សម រង្ស៊ី ផ្សាយបំផុសលើរឿងនេះ ដោយមានមន្ត្រីថ្នាក់ធំៗរបស់ក្រសួងការពារជាតិ នាំគ្នាចេញញត្តិថ្កោលទោស មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសរួបនេះជាបន្តបន្ទាប់។ សម្តេច ទៀ បាញ់ បានប្រកាសប្រឆាំងដាច់ខាតចំពោះគេហទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy ដោយចុះផ្សាយខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ និង អះអាងពីជំហររបស់ខ្លួន ដែលគាំទ្រចំពោះ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

សហរដ្ឋអាមេរិកបង្ហាញករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងប្រទេសឥណ្ឌា

វ៉ាស៊ីនតោន៖ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការ[...]

ថ្ងៃស្អែកនេះនឹងមានសមរាត្រីគឺព្រះអាទិត្យរះចំលើកំពូលប្រាសាទអង្គរ

នៅថ្ងៃស្អែកថ្ងៃទី២១ ខែមីនា ជាសមរាត្រីរដូវប្រា[...]

មេដឹកនាំកំពូលរបស់កម្ពុជាជំរុញឱ្យដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ក្នុងឱកាសបំពេញបេសកម្មរបស់ខ្លួននៅថ្ងៃទី១៤ ខែមី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x