en     km
en     km

កីឡាការិនីជើងឯកផ្នែកបុកប៊ីយ៉ែប្រកាសរកកុមារកម្ពុជាមានជំងឺបេះដូងទៅព្យាបាលនៅសាធារណរដ្ឋកូរ៉េ

Share

ភ្នំពេញ៖ អ្នកស្រី ស្រួង ភាវី កីឡាការិនីល្បីប៊ីយ៉ែការ៉ុមនិងជាម្ចាស់ពានរង្វាន់ផ្នែកនេះមិនតិចជាង ២០ពាន នៅប្រទេសកូរ៉េខាងត្បូងបានប្រកាសស្វែងរកកុមារកម្ពុជា ១០នាក់ ដែលមានជំងឺបេះដូងដើម្បីទទួលទៅព្យាបាលនៅសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការមូនិធិរបស់អ្នកស្រីផ្ទាល់។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

កីឡាការិនីពូកែថ្វីដៃ និងជាម្ចាស់ពានរង្វាន់ LPBA World championship 2023 អ្នកស្រី ស្រួង ភាវី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសស្វែងរកកុមារកម្ពុជាចំនួន ១០នាក់ ដែលមានជំងឺបេះដូង ដើម្បីយកទៅព្យាបាលនៅប្រទេសកូរ៉េខាងត្បូង។


កីឡាការិនីសញ្ជាតិខ្មែរ តែដុះដាលលើវិស័យកីឡាប៊ីយ៉ែការ៉ុមក្នុងប្រទេសកូរ៉េរូបនេះ បានប្រកាសទៅកាន់ប្រជាពលរដ្ឋនៅប្រទេសកម្ពុជាដែលបានស្គាល់ ឬបានដឹងពីកុមារណាដែលមានជំងឺបេះដូង សូមផ្ដល់ដំណឹងដល់ក្រុមការងាររបស់អ្នកស្រី ដើម្បីក្រុមការងារនៃអង្គការមូលនិធិសប្បុរសធម៌ភាវី(Pheavy Korean-Cambodian Charity) នៅសាធារណរដ្ឋកូរ៉េ ទាក់ទងបញ្ជូនកុមារទៅព្យាបាល។


អ្នកស្រី ស្រួង ភាវី បានលើកឡើងក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា ទំរាំតែអ្នកស្រីអាចធ្វើកិច្ចការងារនេះបាន គឺលំបាកខ្លាំងណាស់ តែយ៉ាងណាកាលដែលអ្នកស្រីអាចធ្វើទៅបាន ព្រោះតែសេចក្ដីស្រលាញ់។ អ្នកស្រីធ្លាប់បាននិយាយថា ការងារសប្បុរសធម៌ គឺធ្វើឡើងដើម្បីមនុស្សជាតិ តែក៏ត្រូវការចំណេះដឹងផងដែរ។

សូមជម្រាបថាកាលពីពេលថ្មីៗកន្លងទៅប៉ុន្មានថ្ងៃនេះ អ្នកស្រី ភាវី បានឈ្នះពានរង្វាន់ LPBA World championship 2023 ជាថ្មីម្ដងទៀត ដោយទទួលបានទឹកប្រាក់៧០លានវ៉ុន ឬស្មើប្រមាណជាង៥ម៉ឺនដុល្លា។


ស្ដ្រីខ្មែរមានដើមកំណើតនៅក្នុងខេត្តត្បូងឃ្មុំរូបនេះ បានបង្កើតមូលនិធិសប្បុរសធម៌ ស្រួង ភាវី ដោយមានទីស្នាក់ការទាំងនៅប្រទេសកូរ៉េ និងប្រទេសខ្មែរ។ នៅក្នុងខែមេសាខាងមុខនេះ អ្នកស្រី ភាវី និងក្រុមការងារសប្បុរសជននៅកូរ៉េ និងមកកម្ពុជា ដើម្បីធ្វើកិច្ចការសប្បុរសធម៌ទាំងនេះ។ នេះបើយោងទៅតាមហ្វេសប៊ុក ស្រួង ភាវី៕

Share

ព័ត៌មានទាក់ទង

Image