loader

នាយករដ្ឋមន្ត្រី៖របរបើកភោជនីយដ្ឋាននៅខេត្តកំពង់ធំល្អជាងការបើកសណ្ឋានគារ ឬ ផ្ទះសំណាក់

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ម្សិលមិញសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ខេត្តកំពង់ធំជាចំណុចផ្លូវប្រសព្វតភ្ជាប់ពីខេត្តមួយទៅខេត្តដទៃទៀតជាច្រើនទៀត។ ប្រការនេះនាយករដ្ឋមន្រ្តីលើកឡើងថា ការចាប់យករបរបើកសណ្ឋាគារ ឬផ្ទះសំណាក់ នឹងមិនសូវសមប្រកបដូចការបើកភោជនីយដ្ឋាននោះទេ ព្រោះថាអ្នកទេសចរណ៍នឹងអាចគ្រាន់តែឈប់សម្រាកទទួលទានអាហារនៅខេត្តកំពង់ធំប៉ុណ្ណោះដោយមិនសម្រាកគេងយប់នោះទេ។

ប្រសាសន៍នាយករដ្ឋមន្រ្តី៖

 

ប្រសាសន៍របស់សម្តេច ហ៊ុន សែន នៅស្របពេលដែល កំពុងសិក្សាគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ រវាងខេត្តក្រចេះទៅខេត្តកំពង់ធំ និងពីខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំង។

ខេត្តកំពង់ធំជាខេត្តមានកំពុងមានសក្តានុពលលើដំណាំស្វាយចន្ទី និងដំណាំស្រូវ។ ខេត្តមួយនេះពុំសូវសំបូរសណ្ឋាគារឬផ្ទះសំណាក់ច្រើនប៉ុន្មាននោះទេ បើធៀបនឹងខេត្តសៀមរាបនិងបាត់ដំបង។ ចំណែកភោជនីយដ្ឋានឬអាហារដ្ឋានធំៗក៏ពុំសូវមានច្រើននោះដែរ ដោយគេកត់សម្គាល់ឃើញមានតែតំបន់ព្រៃប្រស់និងនៅទីរួមខេត្តប៉ុណ្ណោះដែលមានភោជនីយដ្ឋាននិងសណ្ឋាគារ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x