en     km
en     km

បុរសជនជាតិថៃម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទ«ចំអក»ព្រះមហាក្សត្រដោយលក់ប្រតិទិនមានរូបសត្វទាពណ៌លឿង

Share

 

បាងកក៖ ក្រុមជំនួយផ្នែកច្បាប់បាននិយាយថា បុរសជនជាតិថៃម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកាលពីថ្ងៃអង្គារទី ៧ ខែមីនាឆ្នាំ ២០២៣ ពីបទលក់ប្រតិទិនដែលមានរូបថ្លុកកំប្លែងសត្វទាពណ៌លឿង ដែលតុលាការចោទថាបានចំអកដល់ព្រះមហាក្សត្រថៃ។

ក្រុមមេធាវីថៃទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា តុលាការព្រហ្មទណ្ឌក្រុងបាងកកបានសម្រេចថា ប្រតិទិនសម្រាប់ឆ្នាំ ២០២១ មានរូបភាពសត្វទាពណ៌លឿង ដែលមើលទៅហាក់ដូចជាបានចំអកដល់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ព្រះអង្គ។

ជនជាប់ចោទ​ត្រូវ​បាន​ចោទប្រកាន់​ក្រោម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​របស់​ប្រទេស​ថៃ ដែល​អាចជាប់​ពន្ធនាគារ​ពី ៣ ទៅ ១៥ ឆ្នាំ​ចំពោះ​ជន​ណា​ដែល​បានបង្ខូច​កេរ្តិ៍ឈ្មោះ ប្រមាថ ឬ​គំរាមកំហែង​ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី រាជវង្ស ឬ​អ្នកតំណាង​រាជានុសិទ្ធិ។

ក្រុមជំនួយផ្នែកច្បាប់បាននិយាយថា ជនជាប់ចោទអាយុ 26 ឆ្នាំ ដែលត្រូវបានគេស្គាល់ថាមានឈ្មោះហៅក្រៅថា Ton Mai ត្រូវបានបន្ធូរបន្ថយទោសមកត្រឹម ២ឆ្នាំ ដោយសារគាត់បានសហការជាមួយតុលាការ។

តុលាការ​បាន​ប្រកាស​ថា រូបភាព​ចំនួន៦​ក្នុង​ប្រតិទិន​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ចំអក​ព្រះមហាក្សត្រ។

ប្រភព៖ C N A ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣

Share

Image
Image
Image