loader

សម្តេច ហ៊ុន សែនអំពាវនាវឱ្យសប្បុរសជនចូលរួមកសាងកន្លែងស្នាក់នៅសម្រាប់សិស្សស្រីក្រីក្រ កម្រិតមធ្យមសិក្សា

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវចំពោះសប្បុរសជននានាឱ្យចូលរួមជួយកសាងអន្តេវាសិកដ្ឋាន សម្រាប់សិស្សស្ត្រីនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដើម្បីជំរុញឱ្យសិស្សស្ត្រី នៅជនបទមានឱកាសសិក្សានៅវិទ្យាល័យ ហើយមានកន្លែងស្នាក់នៅ និងធ្វើយ៉ាងណាកាត់បន្ថយគម្លាតរវាងស្ត្រីនៅតាមទីក្រុង និងទីជនបទ។ លោក គីម ចាន់ចាវ រាយការណ៍ 

 

ដោយគិតគូរទៅលើសិស្សស្រីនៅជនបទ ដែលគ្មានលទ្ធភាពមកបន្តការសិក្សានៅកម្រិតមធ្យមសិក្សា និងខ្វះកន្លែងស្នាក់នៅ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានលើកទឹកចិត្តឲ្យមានការកសាងអន្តេវេសិកដ្ឋានបន្ថែមទៀតនៅតាមសាលាកម្រិតមធ្យមសិក្សានៅទូទាំងប្រទេស សម្រាប់សិស្សស្រីនៅតាមជនបទ ជាពិសេសសិស្សក្រីក្រ។ ជាមួយនឹងថវិការបស់រដ្ឋ សម្តេចក៏បានស្នើ និងអំពាវនាវដល់សប្បុរសជន ចូលរួមក្នុងការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្ត្រីនៅតាមទីជនបទ ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងពិធីអបអរសាទរទិវា អន្តរជាតិ នារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែមីនានេះ។

 

« យើងបានដាក់ចេញទិសដៅនៅក្នុងកិច្ចការដែលត្រូវបន្តនោះគឺកិច្ចការយកចិត្តទុកដាក់កសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្ត្រី ដែលមិនមែនគ្រាន់តែជាការរៀបចំនៅទីក្រុងភ្នំពេញនោះទេ ប៉ុន្តែ ក៏ត្រូវផ្តោតផងដែរ ទៅលើការយកចិត្តទុកដាក់នៅតាមបណ្តាខេត្ត ដែលខ្ញុំសូមយកឱកាសនេះអំពាវនាវចំពោះសប្បុរសជនទាំងអស់ចូលរួមក្នុងការកសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្ត្រី នៅតាមវិទ្យាល័យនានា ដែលយើងបានពង្រាយទូទាំងប្រទេសហើយ នៅកៀកតាមឃុំ តាមខេត្ត តាមស្រុក ក៏ប៉ុន្តែ ក៏នៅមានសិស្សមួយចំនួនក្រីក្រ មានការលំបាកខ្វះកន្លែងស្នាក់នៅ»។

 

សម្តេច ហ៊ុន សែន បានណែនាំដល់គ្រឹះស្ថានសិក្សា នៅពេលដែលកសាងសាលារៀន ក៏ត្រូវកសាងជាមួយនូវអន្តេវាសិកដ្ឋានសម្រាប់សិស្សជាស្ត្រី នៅថ្នាក់មធ្យមសិក្សា ត្បិតលោកយល់ថា បើគ្មានស្ត្រីនៅថ្នាក់មធ្យមសិក្សាទេ យើងក៏គ្មានស្ត្រីនៅថ្នាក់ឧត្តមសិក្សាផងដែរ។

«មាតា បិតាតែងតែព្រួយបារម្ភអំពីកូនស្រី ដូច្នេះយើងក៏ត្រូវធ្វើរឿងនេះ ខ្ញុំមានពិសោធន៍ ទីកន្លែងដែលខ្ញុំធ្វើវិទ្យាល័យទាំងឡាយគឺសុទ្ធតែមានអន្តេវាសិកដ្ឋាន សម្រាប់គ្រូផង និងសម្រាប់សិស្សផង ក្នុងនោះសិស្សជាស្ត្រីជាអាទិភាព»។

 

ទន្ទឹមនឹងការសាទរ ជុំវិញការអំពាវនាវឱ្យសប្បុរសជនចូលរួមវិភាគទានកសាងអន្តេវេសិកដ្ឋាននៅកម្រិតមធ្យមសិក្សាទូទាំងប្រទេស សម្រាប់សិស្សស្រីនៅជនបទនេះ ក៏មានដែរសាធារណៈមតិមួយចំនួន អំពាវនាវការអនុវត្តការសាងសង់អន្តេវេសិកដ្ឋាននេះឱ្យមានប្រសិទ្ធិភាព ដោយមិនមែនតែធ្វើឡើងតែមុនពេលបោះឆ្នោតនោះឡើយ ហើយត្រូវគិតគូរពីសុវត្ថិភាពសម្រាប់សិស្សស្រី ចៀសវាងការបៀតបៀន ពីជនខិលខូចជាដើម៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

វិធីត្រៀមខ្លួនសម្រាប់ស្ត្រីមានផ្ទៃពោះមានទម្រង់កូនបញ្ច្រាស

ស្ត្រីមានផ្ទៃពោះគ្រប់រូប តែងរំពឹងប្រាថ្នាចង់ឱ[...]

ស្វែងយល់ពីរបបអាហារគីតូ

ស្វែងយល់ពីរបបអាហារគីតូ

ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣

របបអាហារគីតូ គឺជាអាហារដែលមានពីសារធាតុកាបូអ៊ីដ[...]

ស្ដ្រីយកកូនចេញនៅសម្ភពដើមអង្ក្រងបានបា-ត់ បង់ជី-វិតក្រោយគ្រូពេទ្យជួយអស់ពីសមត្ថភាព

ស្ដ្រីវ័យក្មេងដែលបានយកសពកូនចេញពីក្នុងផ្ទៃ នៅស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x