loader

លោក ហង់ ជួនណារ៉ុន៖ ដើម្បីលើកកម្ពស់គុណភាពអប់រំ គឺត្រូវកែប្រែទម្លាប់

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដើម្បីលើកកម្ពស់​វិស័យ អប់រំ ដើម្បីលើកកម្ពស់គុណភាពអប់រំ គឺត្រូវកែប្រែទម្លាប់។ កែប្រែទម្លាប់នោះគឺ ឈប់គិតថា ការសិក្សាជាតួនាទីផ្ដាច់មុខរបស់សាលា និងទម្លាប់ជំរុញឱ្យមានបណ្ដាល័យនៅតាមផ្ទះ។ លោក ទទូចឱ្យ ឪពុកម្ដាយត្រូវប្រើពេលវេលានៅផ្ទះរបស់កូន ឱ្យផ្ដោតលើការសិក្សាបន្ថែម។ លោកលើកឡើងបែបនេះ​ ដោយយល់ថាពេលវេលាដែលសិស្សត្រូវរៀននៅសាលា គឺមានតែ៤ម៉ោងក្នុងមួយថ្ងៃ ហើយពេលវេលាដែលសេសសល់ គឺនៅផ្ទះ ដែលត្រូវការឪពុកម្ដាយជួយបង្ហាត់បង្រៀន ណែនាំបន្ថែម និងត្រួតពិនិត្យការរៀនសូត្ររបស់កូនៗ។ លោកលើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីទិវាជាតិអំណានលើកទី០៨ ១១ មីនា ដែលធ្វើឡើងនៅទីស្ដីការក្រសួងអប់រំ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈនេះ។

 

ទន្ទឹមនឹងការជំរុញឱ្យសិស្សរៀននៅផ្ទះបន្ថែម លោករដ្ឋមន្ត្រីអប់រំ បានអំពាវនាវឱ្យអាណាព្យាបាលបង្កើតបណ្ដាល័យនៅតាមផ្ទះសម្រាប់ឱ្យកូនៗអាចសៀវភៅផងដែរ ដើម្បីបណ្ដុះវប្បធម៌នៃការអាច ដែលជាជំហ៊ាន ឆ្ពោះកាន់ការអភិវឌ្ឍវិស័យអប់រំ។ ទោះយ៉ាងណាលោក លើកទឹកចិត្តដល់ សិស្សានុសិស្ស គួរអានសៀវភៅទៅតាមកម្រិតរបស់ខ្លួន ដូច្នេះឪពុកម្ដាយគួរទិញសៀវភៅ ទៅតាមកម្រិតសិក្សារបស់កូនៗ ។ ត្បិតការអានទៅតាមកម្រិតរបស់ខ្លួន ធ្វើឱ្យក្មេងៗចូលចិត្តអាន មិនធុញទ្រាន់។ សូមស្ដាប់ការលើកឡើងរបស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៖

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x