en     km
en     km

រាជរដ្ឋាភិបាលអះអាងពីការគាំពារកម្មករដែលត្រូវរោងចក្រព្យួរការងារ ជាពិសេសស្ដ្រីមានផ្ទៃពោះ

Share

រាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសគាំពារដល់កម្មករដែលត្រូវរោងចក្រព្យួរការងារ និងសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរហូតដល់ពួកគេ មានលទ្ធភាពកសាងជីវភាព​ល្អប្រសើរឡើងវិញ។ ការអះអាងគាំពាររបស់រាជរដ្ឋាភិបាលពេនេះ ខណៈសម្ដេចហ៊ុនសែនចូលរួមប្រគល់សញ្ញាបត្រ ជូនសិក្ខាកាម និងនិស្សិត នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី។

នៅលើពិភពលោក ដោយសារជំងឺរាតត្បាតកូវីដ១៩ កម្មកររាប់លាននាក់បាត់បង់ការងារធ្វើ ។ នៅកម្ពុជាកាលពីពេលទទួលសម្ពាធពីជំងឺឆ្លងផ្លូវដង្ហើមមួយនេះ បានបិទរោងចក្ររាប់រយផងដែរ។ តែពេលថ្មីៗនេះការបិទរោងចក្រនៅតែបន្ដកើតមាន ដោយបញ្ហាសេដ្ឋកិច្ចពិភពលោក។ នេះបើតាម សម្ដេច ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា ដោយបានបញ្ជាទៅកាន់រដ្ឋមន្ដ្រីក្រសួងការងារ លោក អ៊ិត សំហេង និងរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុន្នីរត្ន ឱ្យដាក់ចេញនូវអន្ដរាគមន៍លើកម្មកររោងចក្រដែលត្រូវបានព្យួរការងារ។

យ៉ាងណាចំពោះស្ដ្រី រាជរដ្ឋាភិបាលបានលើកឡើងថា សម្ដេច​បានស្នើទៅកាន់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី តាមរយៈក្រសួងសេដ្ឋកិច្ច និងហិររញ្ញវត្ថុឱ្យបង្កើនចំនួនទឹកប្រាក់បន្ថែម ដល់ស្ដ្រីចាប់ពីពេលពពោះ ដែលត្រូវពិនិត្យផ្ទៃពោះ៤ដង ដោយត្រូវផ្ដល់ថវិកាចំនួន៤ដងដូចគ្នា និងពេលសម្រាលកូនត្រូវឧបត្ថម្ភម្ដងទៀត។ បន្ទាប់ពីសម្រាលរហូតដល់កូនអាយុ២ឆ្នាំ សម្ដេចថា ត្រូវឧបត្ថម្ភស្ដ្រីម្នាក់ៗ ចំនួន៨ដង។ ទោះបីបែបនេះក្ដីសម្ដេចមិនបានបញ្ជា្កក់ជាទឹកប្រាក់ថាប៉ុន្មាននោះទេ តែបើតាមការអះអាងរបស់រាជរដ្ឋាភិបាល ករណីស្ដ្រីមានផ្ទៃពោះនេះ នឹងអនុវត្តនៅឆ្នាំក្រោយ ដោយសារឆ្នាំនេះច្បាប់ថវិកាជាតិបានចេញរួចរាល់ហើយ។

ស្របពេលមានការផ្ដល់សាច់ប្រាក់ដល់កម្មករ ជាពិសេសស្ដ្រីមានផ្ទៃពោះ អង្គការសង្គមស៊ីវិលដែលធ្វើការលើរឿងតម្លាភាពសង្គម តែងតែស្នើឱ្យរាជរដ្ឋាភិបាលត្រូវផ្ដល់ថវិកានោះដោយស្នើភាព និងមិនមាននិន្នាការនយោបាយ ដើម្បីឱ្យដល់ដៃជនរងគ្រោះពិតប្រាកដមែន។

Share

ព័ត៌មានទាក់ទង

Image