en     km
en     km

អគ្គីភ័យ​​ឆាបឆេះ​ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ានៅ​បង់ក្លាដែស

Share

អគ្គីភ័យដ៏ធំមួយបានឆាបឆេះជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅភាគខាងត្បូងប្រទេសបង់ក្លាដែសកាលពីថ្ងៃអាទិត្យ ទី៥ខែ មីនា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់គ្មានទីជម្រក។ នេះបើតាមអង្គការសហប្រជាជាតិ និងមន្ត្រីពន្លត់អគ្គីភ័យបង់ក្លាដែសម្នាក់បានថ្លែងប្រាប់សារព័ត៌មាន។លោក Emdadul Haque មន្ត្រីពន្លត់អគ្គីភ័យបាននិយាយថា មិនមានអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗនៅជំរុំ Balukhali ក្នុងស្រុក Cox’s Bazar នោះទេ។UNHCR នៅប្រទេសបង់ក្លាដែសបានសរសេរនៅក្នុងធ្វីតធឺថាអ្នកស្ម័គ្រចិត្តជនភៀសខ្លួនរ៉ូហ៊ីងយ៉ាកំពុងព្យាយាមពន្លត់ភ្លើងជាមួយទីភ្នាក់ងារនិងដៃគូរបស់ខ្លួនដែលបានផ្តល់ការគាំទ្រ។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១ លាននាក់បានភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដែស អស់ជាច្រើនទសវត្សរ៍មកហើយ រួមទាំងជនភៀសខ្លួនប្រហែល740,000នាក់(៧៤ម៉ឺននាក់)បានឆ្លងកាត់​​ព្រំដែនចាប់តាំងពីខែសីហា ឆ្នាំ 2017 នៅពេលក្រុមយោធាមីយ៉ាន់ម៉ាបានបើកការបង្ក្រាបយ៉ាងឃោរឃៅ។ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ទៅៗចាប់តាំងពីការកាន់កាប់ដោយយោធានៅឆ្នាំ ២០២១ ហើយការប៉ុនប៉ងបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅមាតុភូមិវិញទទួលបរាជ័យ។

សូមរំឭកផងដែរថា កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបាននិយាយថា ការគៀបសង្កត់លើជនជាតិរ៉ូហ៊ីងយ៉ាក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាអំពើប្រល័យពូជសាសន៍ បន្ទាប់ពីអាជ្ញាធរសហរដ្ឋអាមេរិកបានបញ្ជាក់ថាមានអំពើឃោរឃៅប្រឆាំងនឹងជនស៊ីវិលដោយយោធានៅក្នុងយុទ្ធនាការជាប្រព័ន្ធប្រឆាំងនឹងជនជាតិភាគតិច។ជនមូស្លីមរ៉ូហ៊ីងយ៉ាត្រូវបានបដិសេធមិនឱ្យទទួលបានសញ្ជាតិ និងសិទ្ធិជាច្រើនទៀត។ពួកគេប្រឈមមុខនឹងការរើសអើងជាទូទៅនៅក្នុងប្រទេសភូមា ដែលភាគច្រើនជាពុទ្ធសាសនិក ដែលភាគច្រើន ។

ប្រភព៖ C N A ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០២៣

Share

Image
Image
Image