loader

កម្ពុជាទទួលទេសចរចិនជាបន្ដបន្ទាប់ ខណៈចិនបើកប្រទេសឡើងវិញ

ភ្ញៀវទេសចរចិនបន្ដមកកម្ពុជាជាបន្ដបន្ទាប់ ខណៈប្រទេសរបស់ខ្លួនបើកដំណើរការឡើងវិញ ក្រោយអនុវត្តគោលនយោបាយសូន្យកូវីដនៅក្នុងប្រទេសកាលពីដើមខែមករា ឆ្នាំ២០២៣។ ដោយឡែកកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ភ្ញៀវទេសចរចិនចំនួន១៣២នាក់ បានហោះហើរមកកម្ពុជាតាមរយៈ ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍China Eastern Airlines លេខ MU2091 ចេញពីទីក្រុងសៀងហៃ ប្រទេសចិន ហោះហើរត្រង់មកកាន់ខេត្តសៀមរាប។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក តឹប សុភ័ក បានដឹកនាំមន្ដ្រីជំនាញ និងរដ្ឋបាលខេត្តសៀមរាបបានទទួលស្វាគមន៍ភ្ញៀវទេសចរចិនសម្រាប់ការចុះចតនោះ។ យ៉ាងណា បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នឹងធ្វើការហោះត្រង់មកកាន់ខេត្តសៀមរាបជាលក្ខណៈទៀងទាត់ ដោយក្នុង1សប្តាហ៍ចំនួន 3ជើង គឺនៅថ្ងៃអង្គារ-សុក្រ- អាទិត្យ។

បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានជើងហោះហើរជាមធ្យម 250ជើងក្នុងមួយសប្តាហ៍ និងមានទេសចរអន្តរជាតិជាមធ្យមចំនួនប្រមាណ 1,700នាក់-1,800នាក់ក្នុងថ្ងៃ។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ដដែល។

គួររម្លឹកថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣ ក៏មានភ្ញៀវទេសចរចិនចំនួន១២៥នាក់ មកដល់កម្ពុជាដែរ ដោយមានការស្វាគមន៍ពីក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា សមាគមទេសចរណ៍កម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា។

ផ្អែកតាមក្រសួង ព្យាករណ៍ថាក្នុងឆ្នាំ2023 កម្ពុជាអាចនឹងទទួលទេសចរអន្តរជាតិប្រមាណ 4លាននាក់ ក្នុងនោះមានទេសចរចិនប្រមាណ 80ម៉ឺន ទៅ1លាននាក់ ហើយខេត្តសៀមរាបអាចទទួលទេសចរចិន 30% នៃទេសចរចិនសរុបមកកម្ពុជា៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x