loader

សម្តេចហ៊ុន សែន៖ មិនអត់ឱនដល់សកម្មភាព ដែលចង់បំផ្លាញសន្តិភាព និងនាំកម្ពុជាទៅរកភ្លើង សង្គ្រាមជាថ្មី

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ បានប្រើប្រាស់វេទិកាចែកសញ្ញាបត្រដល់សិស្ស-និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ថ្លែងទៅកាន់បរទេស ដោយសង្ឃឹមថាបណ្ដាប្រទេសទាំងនោះ នឹងមិនគាំទ្រដល់ចលនាបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសុខសន្តិភាពរបស់កម្ពុជា ដែលខិតខំរកមកបានដោយលំបាក។ បន្ថែមពីនេះ សម្តេច បានព្រមានមិនអត់ឱនដល់សកម្មភាពទាំងឡាយណា ដែលចង់បំផ្លាញសន្តិភាព នាំកម្ពុជាទៅរកភ្លើងសង្គ្រាមវិញនោះទេ ទោះក្នុងតម្លៃណាក៏ដោយ។​ លោក គីម ចាន់ចាវ រាយការណ៍ 

 

 

បើទោះបីជាសម្តេចហ៊ុន សែន មិនបញ្ជាក់ចំៗឈ្មោះមិត្តបរទេស និងមូលហេតុដែលនាំមេបក្សកាន់អំណាចលើកយកបញ្ហានេះមកនិយាយក្តី តែគេអាចសម្គាល់នូវស្ថានភាពចុងក្រោយនៅកម្ពុជាថា សំដៅលើសាលក្រមផ្តន្ទាទោសលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ​​រយៈពេល ២៧ឆ្នាំ តែត្រូវឃុំនៅក្នុងផ្ទះ ពីបទ​សន្ទិដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នា​ជាមួយ​បរទេស ដែលសាលក្រមនេះត្រូវបានប្រទេសលោកខាងលិចមួយចំនួន ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេសជាដើមបង្ហាញនូវក្តីមិនពេញចិត្ត តែស្របពេលជាមួយគ្នានេះមានក្រសួងស្ថាប័នចំណុះឱ្យរដ្ឋាភិបាល​ និងមន្ត្រីគ្រាក់ៗ រួមនឹងអ្នកដែលមាននិន្នាការគាំទ្របក្សកាន់អំណាច រាប់ទាំងតំណាងរាស្ត្រ រដ្ឋមន្ត្រី​ចៅហ្វាយក្រុង និងមន្ត្រីរដ្ឋាភិបាល បានចេញញត្តិគាំទ្រ​សាលក្រមផ្តន្ទាទោសនេះ។

 

 

នៅចំពោះមុខនិស្សិតជិត២ពាន់ សម្តេចហ៊ុន សែន លើកឡើងពីគោលបំណងរបស់សម្តេចដែលបង្ហោះនូវវីដេអូខ្លីមួយ កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ស្តីពីការចុះហត្ថលេខា លើសេចក្តីប្រកាសរួមលទ្ធផលនៃការចរាច Fère-en-Tardenois (ហ្វែអង់តាដឺន័រ) ប្រទេសបារាំង រវាងសម្តេច និងសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៧ ចង់បង្ហាញដល់ជនបរទេស ដែលមិនមែនជាខ្មែរ សុំកុំតាំងខ្លួនស្រឡាញ់ខ្មែរ លើសខ្មែរខ្លួនឯង ពេលមានសង្គ្រាមខ្មែរស្លាប់ ជនបរទេសទាំងឡាយ មិនបានមកស្លាប់ជាមួយខ្មែរនោះទេ គេនាំគ្នារត់ចោលខ្មែរអស់។

 

 

ក្រុមមន្ត្រីតំណាងអង្គការសង្គមស៊ីវិល និង តំណាងស្ថានទូត ប្រទេសប្រជាធិបតេយ្យមួយចំនួនរួមមាន ឯកអគ្គរដ្ឋទូត អាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ដែលបានចូលស្តាប់ការប្រកាស សាលក្រមរបស់លោកកឹម សុខាដោយផ្ទាល់  បានសម្ដែងការមិនពេញចិត្តចំពោះ សេចក្តីសម្រេចរបស់តុលាការ។ លោកឯកអគ្គរដ្ឋទូត អាមេរិក ខកចិត្តយ៉ាងខ្លាំងចំពោះការកាត់ទោស លោក កឹម សុខា ដោយ ចាត់ទុកថា នេះ គឺជាការ សមគំនិត ប្រឌិត រឿង នយោបាយសុទ្ធសាធ ដែលជាការជាន់ឈ្លីប្រព័ន្ធយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងក្តីប្រាថ្នារបស់ប្រជាពលរដ្ឋដែលចង់ឃើញសង្គមកម្ពុជាមានការគោរព សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ។

«ការដែលដកសិទ្ធិលោកកឹម សុខា ក៏ដូចជាអ្នកនយោបាយផ្សេងៗទៀត ក្នុងការបញ្ចេញសិទ្ធិសេរីភាព មតិ និងការជួបជុំ វាបង្ហាញពីការដើរថយក្រោយនៃការអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជាការបង្ហាញនូវការខិតខំប្រឹងប្រែងនូវការគោរពតាមលក្ខខណ្ឌអន្តរជាតិ ក៏ដូចជានូវការដើរថយក្រោយ នៅក្នុងសង្គមដែលត្រូវប្រកាន់យក ពហុបក្ស»

 

 

សម្ដេចហ៊ុន សែន ដែលតែងអះអាងថាជាអ្នកស្វែងរកសន្តិភាពជូនកម្ពុជា បានព្រលយសារថា ពេលខ្មែរស្លាប់ ជនបរទេស គេមិនបានស្លាប់ជាមួយខ្មែរទេ។ ពួកគេបានរត់ចោលយើង ហើយទុកឱ្យយើងរស់ក្នុងស្ថានភាពដ៏លំបាក ប៉ុន្តែនៅពេលមានសន្តិភាពបរទេសបែរជាមកបង្ហាញកង្វល់ជួសកម្ពុជា លើបញ្ហានានា ដោយមិនបានចាប់អារម្មណ៍គិតគូលើបញ្ហាសន្តិភាព និងសង្គ្រាមឡើយ៕

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x