loader

រាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យបញ្ឈប់ការទាមទារធ្វើម្ចាស់កម្មសិទ្ធិលើមរតកវប្បធម៌ស្រដៀងគ្នា

រាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន បានស្នើឱ្យបញ្ឈប់ការទាមទារជាម្ចាស់កម្មសិទ្ធិលើមរតកវប្បធម៌នានា រវាងប្រទេសមានវប្បធម៌ស្រដៀងគ្នា។ ការស្នើរបស់រាជរដ្ឋាភិបាលធ្វើឡើង ខណៈចូលរួមទិវាវប្បធម៌ជាតិលើកទី២៥ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។ សម្ដេចថាថ្មីៗនេះ ទាក់ទងទៅនឹងរឿងក្បាច់ប្រដាល់”គុនខ្មែរ” និងក្បាច់ប្រដាល់ “មួយថៃ”  កំពុងមានការជជែកវែកញែកគ្នារកខុសរកត្រូវ ដើម្បីឲ្យក្រសួងពាក់ព័ន្ធមានការជជែកវែកញែកពិភាក្សារឿងបញ្ហានេះ តើអាចចុះក្នុងបញ្ជីសម្បត្តិបរតិកភណ្ឌរួមគ្នាបានទេ។

បើតាមការលើកឡើង សម្តេចចង់ឱ្យមានការជជែកគ្នារវាងប្រទេសមានមរតកវប្បធម៌​ស្រដៀងគ្នា ដើម្បីបញ្ចប់វិវាទក្នុងការទាមទារធ្វើជាម្ចាស់កម្មសិទ្ធិរបស់ប្រទេសណាមួយ។ ជាក់ស្ដែងដូចជាប្រដាល់ “គុនខ្មែរ” ពេលដែលមកប្រកួតនៅខ្មែរអាចហៅថា ” គុនខ្មែរ”  ពេលប្រកួតនៅប្រទេសថៃអាចហៅថា “មួយថៃ”  ឬ ប្រកួតនៅប្រទេសផ្សេងទៀតអាចហៅទៅតាមប្រទេសនោះ។

គួរជម្រាបថា គុនខ្មែរ និងមួយថៃ បានបង្កជម្លោះបោះពាក្យសម្ដីដាក់គ្នាយ៉ាងខ្លាំង ក្រោយពេលកម្ពុជាសម្រេចដាក់ការប្រកួតប្រដាល់ដោយយកឈ្មោះថា គុនខ្មែរ ចូលក្នុងកម្មវិធីស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេមថា ភាគីថៃបានប្រតិកម្ម និងព្រមានដល់បណ្ដាលប្រទេសដែលចូលរួមប្រកួត គុនខ្មែរ ថានឹងមិនអាចប្រកួត មួយថៃបានទេ នៅពេលថៃរៀបចំកម្មវិធីវិញ។ យ៉ាងណាមានប្រទេសចំនួន៦ហើយ បានចូលរួមប្រកួតគុនខ្មែរនៅលើទឹកដីកម្ពុជា រួមមាន វៀតណាម ឡាវ ហ្វីលីពិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។

ចំពោះរាជរដ្ឋាភិបាលកម្ពុជា រំពឹងថា មេដឹកនាំថៃ និងឡាវ ដែលមានសម្បត្តិវប្បធម៌ស្រដៀងនឹងខ្មែរនេះ អាចពិចារណាលើគំនិតផ្តួចផ្តើមរបស់សម្តេច។

គួររម្លឹកថា កម្ពុជាធ្លាប់បានចុះបញ្ជីរួមគ្នាជាមួយបណ្ដាប្រទេសចំនួន៣ទៀត ក្នុងការដាក់ល្បែងទាញព្រ័ត្រចូលជាសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ ក្នុងនោះរួមមាន ប្រទេសវៀតណាម ប្រទេសកូរ៉េ និងប្រទេសហ្វីលីពីន ដែលនេះជាការចុះបញ្ជីជាមួយគ្នា៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x