en     km
en     km

រុស្ស៊ី​ចោទ​អ៊ុយក្រែនថាបាន​ឆ្លង​ព្រំដែនខ្លួននិងបានសម្លាប់ជនស៊ីវិល

Share

មូស្គូ៖ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ ទីក្រុងមូស្គូបានអះអាងថាទាហ៊ានអ៊ុយក្រែនបានឆ្លងចូលភាគខាងត្បូងនៃប្រទេសរុស្ស៊ី និងបានសម្លាប់ជនស៊ីវិលពីរនាក់ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានច្រានចោលដោយទីក្រុង Kyiv ថាជា “ការបង្កហេតុដោយចេតនា”។

ប្រទេសរុស្ស៊ីនិយាយថា នៅព្រំដែនកងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោងជាធម្មតារាល់ថ្ងៃ ប៉ុន្តែការឆ្លងចូលក្នុងទឹកដីរុស្ស៊ីជាករណីដ៏កម្រមិនធ្លាប់កើតមាន។អង្គភាពសន្តិសុខរបស់រុស្ស៊ី FSB បានចេញសេចក្តីថ្លែងការណ៍ថា “អ្នកជាតិនិយមអ៊ុយក្រែន” ត្រូវបានរុញច្រានទៅក្នុងទឹកដីអ៊ុយក្រែនវិញ និងបាន “វាយប្រហារដោយកាំភ្លើងធំ” ។

ព្រឹត្តិការណ៍នេះបានកើតឡើងនៅពេលដែលអ៊ុយក្រែនបញ្ជាឱ្យមានការជម្លៀសអ្នកស្រុក ដែលងាយរងគ្រោះពីទីក្រុង Kupiansk និងពីទឹកដីភាគឦសានដែលនៅជាប់គ្នាជាមួយរុស្ស៊ី ដោយមានការបារម្ភថារុស្ស៊ីនឹងដណ្តើមយកទីក្រុងយុទ្ធសាស្រ្ត និងមជ្ឈមណ្ឌលផ្លូវដែកមកវិញ។

ជម្លោះនេះក៏បានរាលដាលដល់កិច្ចប្រជុំ G20 របស់រដ្ឋមន្ត្រីការបរទេសនៅទីក្រុងញូវដេលី ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថាលោកបានជំរុញអ្នកការទូតកំពូលរបស់រុស្ស៊ីលោក Sergei Lavrov ឱ្យបញ្ចប់យុទ្ធនាការយោធានៅអ៊ុយក្រែន។

 

 

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសអ្នកវាយប្រហារ ដោយចោទប្រកាន់ការឆ្លងដែនរុស្ស៊ីនេះថាជាអំពើរបស់ “ពួកណាហ្ស៊ី និងពួកភេរវករ” ដោយនិយាយថា ពួកគេបាន “ឆ្លងកាត់ខ្សែព្រំដែន និងបានបើកការបាញ់ប្រហារលើជនស៊ីវិល”។

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនMykhaylo Podolyakបានច្រានចោលការអះអាងរបស់ទីក្រុងម៉ូស្គូភ្លាម​ៗ។លោក​បាន​បន្ត​ថា​៖ «​ករណីឆ្លងព្រំដែនគឺក្រុម​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​គឺ​ជា​អ្នក​បង្កហេតុ​ដោយ​ចេតនា​។ “រុស្ស៊ីចង់បន្លាចប្រជាជនរបស់ខ្លួនដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហារលើប្រទេសមួយផ្សេងទៀតនិងចង់បង្ហាញពីភាពក្រីក្រដែលកំពុងកើនឡើងបន្ទាប់ពីសង្រ្គាមបាន១ឆ្នាំ ” ។

FSB បាននិយាយថាឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុក Klimovsky នៃតំបន់ Bryansk ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន ហើយថា “គ្រឿងផ្ទុះជាច្រើន” ត្រូវបានរកឃើញ។សារព័ត៌មាន

AFP មិន​អាច​ផ្ទៀងផ្ទាត់​ដោយ​ប្រភពឯករាជ្យ​ណាមួយនៅឡើយ​ទេ។

 

ប្រភព៖ C N A ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣

Share

ព័ត៌មានទាក់ទង

Image