loader

អភិបាលខេត្តតាកែវបន្តរកទីតាំងសង់រូបសំណាក់ បង្កង និង ពងទាកូន បង្ហាញសក្តានុពលរបស់ខេត្ត

ភ្នំពេញ៖ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បញ្ជាក់ថា រដ្ឋបាលខេត្តនៅតែបន្តសិក្សាស្វែងរកទីតាំងសមស្របមួយសង់រូបសំណាក់រូប បង្កង និង ពងទាកូន ដើម្បីបង្ហាញពីភោគផលនិងផលិតផលដែលបង្ហាញសក្តានុពលរបស់ខេត្ត និងជាការលើកទឹកចិត្តដល់ប្រជាកសិករផលិតកសិផលកាន់តែល្អប្រសើរ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នេះ។


បើតាមអភិបាលខេត្តបញ្ជាក់បន្ថែមថា រូបសំណាក់ទាំងពីនេះ មិនមែនជារូបតំណាងឱ្យខេត្តតាកែវនោះទេ ខណៈខេត្តតាកែវមានរូបសំណាក់តំណាងរួចហើយ គឺព្រះនរាយណ៍។ លោកបញ្ជាក់ថា រូបបង្កងនិងពងទាកូននេះ គ្រាន់តែជារូបសំណាក់មួយជួយជំរុញនិងលើកស្ទួយផលិតផលក្នុងខេត្តដែលមានលក្ខណៈពិសេសតែប៉ុណ្ណោះ។
សម្រាប់គោលដៅបន្ដលោក អ៊ូច ភា ថាខាងខេត្តខិតខំរកទីតាំងសមស្របមួយដើម្បីសាងសង់ ហើយក៏ដើម្បីឱ្យភ្ញៀវទេសចរដែលទៅលេងខេត្តតាកែវ នឹកឃើញពីផលិតផលខេត្តតាកែវ ដែលមានបង្កង និងពងទាកូនមានរស់ជាតិឆ្ងាញ ខុសពីខេត្តដទៃដោយសារបច្ចេកទេសរបស់កសិករមានភាពប៉ិនប្រសព្វជាដើម។
សូមរម្លឹកថា កាលពីពេលកន្លងទៅរដ្ឋបាលខេត្តតាកែវបានបង្ហោះរូបសំណាក់បង្កង និងពងទាកូននេះ ដើម្បីធ្វើការស្ទង់មតិប្រជាពលរដ្ឋ ក្នុងនោះទទួលបានការសាទរ និងការមិនគាំទ្រច្រើនដូចគ្នា។ យ៉ាងណាគម្រោងសាងសង់នេះ ត្រូវបានអាក់ខានទៅវិញដោយសារការរាលដាលជំងឺកូវីដ១៩៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x