en     km
en     km

បញ្ហាសិទ្ធិមនុស្ស​នៅ​កូរ៉េ​ខាង​ជើងនឹងក្លាយជារបៀបវារៈសំខាន់នៃកិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ

Share

 

យោងតាម Reuters បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើងនឹងក្លាយជារបៀបវារៈសំខាន់នៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។កិច្ចពិភាក្សាលើបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើងជាសំណើរបស់សហរដ្ឋអាមេរិកនិងអាល់បានីដោយមានការគាំទ្រពីប្រទេសជាច្រើនទៀត

ទង្វើនេះទំនងជាធ្វើឱ្យទីក្រុងព្យុងយ៉ាងខឹងសម្បារយ៉ាងខ្លាំង ដែលខ្លួនបានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់ថាបានរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ចាប់តាំងពីឆ្នាំ ២០០៦ ប្រទេសកូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដោយសារកម្មវិធីសាកល្បងម៉ីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរ ប៉ុន្តែមានការលើកលែងចំពោះការផ្តល់ជំនួយមនុស្សធម៌។

នៅក្នុងកំណត់ត្រាខ្លីផ្ញើជូនប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិកចំនួន ១៥ប្រទេស មានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក អាល់បានី និងមានការគាំទ្រពីប្រទេស៥៩ផ្សេងទៀតនិងសហភាពអឺរ៉ុប។យោងតាមនីតិវិធីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រសិនបើការប្រជុំជាសាធារណៈមិនបានធ្វើតាមរបៀបវារៈក្នុងរយៈពេល៣ឆ្នាំ នោះនឹងត្រូវលុបចេញករណីមិនមានការជំទាស់​ពីសមាជិកណាមួយ។ បើមានប្រទេសណាជំទាស់នោះរបៀបវារៈឬបញ្ហានោះនឹងត្រូវដាក់ក្នុងបញ្ជីរបៀបវារៈសម្រាប់រយៈពេលមួយឆ្នាំបន្ទាប់ទៀត។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាជារៀងរាល់ឆ្នាំអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើងក្នុងរយៈពេលបីឆ្នាំកន្លងមក ប៉ុន្តែប្រជុំបិទទ្វារ។ ចិន​និង​រុស្ស៊ី​ជំទាស់​នឹង​បញ្ហា​ដែល​ត្រូវ​លើក​ឡើង​ក្នុងកិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ដោយសំអាង​ការ​រក្សា​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ។

ចន្លោះឆ្នាំ ២០១៤ និង ២០១៧ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំសាធារណៈប្រចាំឆ្នាំស្តីពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង។នៅឆ្នាំ ២០១៨ មិនបានពិភាក្សាអំពីបញ្ហានេះទេ​ ដោយកាលនោះមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីអាមេរិក Donald Trump បានជួបគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងរំសាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

នៅឆ្នាំបន្ទាប់ សហរដ្ឋអាមេរិកបានកោះប្រជុំឡើងវិញដោយមានការកើនឡើងការគំរាមកំហែងដោយកូរ៉េខាងជើង។របាយការណ៍របស់អង្គការសហប្រជាជាតិឆ្នាំ២០១៤ ស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើងបានសន្និដ្ឋានថាមេដឹកនាំកូរ៉េខាងជើង លោកគីមខ្លួនឯងគួរតែប្រឈមមុខនឹងយុត្តិធម៌ចំពោះការគ្រប់គ្រងដោយអំពើឃោរឃៅតាមបែបណាស៊ី។ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​លោក Kim កាល​ពី​ឆ្នាំ ២០១៦ ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស។

ប្រភព៖ Reuters ថ្ងៃទី 01 ខែមីនា ឆ្នាំ 2023

Share

ព័ត៌មានទាក់ទង

Image