loader

រាជរដ្ឋាភិបាលបន្ដលើកទឹកចិត្តប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជក្នុងន័យរកចំណូលពីទេសចរ

ជាថ្មីម្តងទៀត នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគួរចិញ្ចឹមសត្វកម្រជិតផុតពូជនៅតាមផ្ទះ ដែលអាចជាផ្នែកមួយជួយរកចំណូលតាមរយៈទេសចរផងដែរ។ការប្រកាសនេះ ខណៈសម្តេចចូលរួមប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានតិចណូនៅថ្ងៃនេះ ដោយនាយករដ្ឋមន្រ្តីចង់ឱ្យពិនិត្យច្បាប់ជ្រើសរើសប្រភេទសត្វកម្រដទៃទៀត ដោយត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹមបាន។


សម្ដេចបន្ថែមថា ប្រជាពលរដ្ឋអាចរកកែច្នៃការចិញ្ចឹមសត្វព្រៃកម្រទៅជាការរកចំណូល ដោយទាក់ទាញទេសចរទៅទស្សនាបាន។


លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងតាមរយៈសារព័ត៌មានបារាំងអន្ដរជាតិពីទីក្រុងប៉ារីសថា ក្រសួងនឹងកែប្រែបទដ្ឋានច្បាប់ពាក់ព័ន្ធនានា និងជួយបច្ចេកទេសចិញ្ចឹមដល់ប្រជាពលរដ្ឋ ដើម្បីចិញ្ចឹមសត្វជិតផុតពូជឱ្យបានត្រឹមត្រូវ។ ក្រៅពីនេះ លោកថា ការចិញ្ចឹមសត្វព្រៃក៏ត្រូវផ្ទៀងផ្ទាត់លើនិយាមការបទដ្ឋានអន្ដរជាតិដូចគ្នា។
អង្គការជីវិតធម្មជាតិកម្ពុជាបានបង្ហាញការគាំទ្រចំពោះរាជរដ្ឋាភិបាលលើរឿងនេះ ហើយថានឹងចូលរួមពិនិត្យ និងសិក្សាពីផលប៉ះពាល់ ប្រសិនបើមានកិច្ចសហការឱ្យចូលរួមពីអ្នកពាក់ព័ន្ធ។


បែបនេះក្ដី រាជរដ្ឋាភិបាលថា បើសិនយកសត្វដែលប្រជាពលរដ្ឋចិញ្ចឹមទៅដាក់នៅសួនសត្វសាធារណៈដូចជាភ្នំតាម៉ៅ អាចធ្វើឱ្យសត្វកម្របាត់បង់ជិវិត ដោយខ្វះការយកចិត្តទុកដាក់ និងថែទាំ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រាជរដ្ឋាភិបាល៖ ស្ដ្រីកើនឡើងក្នុងជួររដ្ឋាភិបាល តែមិនទាន់ស្របនឹងការចង់បាន

ប្រមុខរាជរដ្ឋាភិបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២[...]

សីតុណ្ហភាពអាចឡើងក្ដៅដល់៣៨អង្សារក្នុងរយៈពេលមួយសប្ដាហ៍នេះ

ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ សី[...]

សម្តេច ហ៊ុន សែន ប្រកាសមិនលើកលែងឱ្យលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ឡើយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលប្រកាសបញ្ជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x