en     km
en     km

កូរ៉េ​ទាំង​ពីរ​នឹង​ធ្វើ​កិច្ចចរចា​កម្រិត​ខ្ពស់​ដ៏​កម្រ​មួយ​

Share

cover-S-&-N-Korea-talk​ក្រុង​សេ​អ៊ូ​ល​៖​  ប្រទេស​កូរ៉េ​ខាងត្បូង​ និង​កូរ៉េ​ខាងជើង​ បាន​កំណត់​ថា​នឹង​ធ្វើការ​ចរចា​កម្រិត​ខ្ពស់​ដ៏​កម្រ​មួយ​ ដើម្បី​វែកញែក​ពី​ជម្លោះ​ដី​កាត់​ព្រំដែន​ ដែល​បាន​ជាប់​គាំង​រវាង​ប្រទេស​ទាំង​ពីរ​កន្លង​មក​។​ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ Channel​ News​ Asia​ កាលពី​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​។​

​កិច្ច​ពិភាក្សា​ថ្នាក់​អនុរដ្ឋមន្ត្រី​ ដែល​ប្រារព្ធ​នៅ​ Kaesong​ ដែល​ជា​តំបន់ឧស្សាហកម្ម​រួម​គ្នា​ នៅ​ខាង​ព្រំដែន​របស់​កូរ៉េ​ខាងជើង​
គឺជា​ផ្លែផ្កា​នៃ​កិច្ច​ពិភាក្សា​ពី​វិបត្តិ​នៅ​ក្នុង​ខែសីហា​ ក៏​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ខ្លាំង​ខាង​យោធា​ នៅ​លើ​ឧបទ្វីប​ដែល​ត្រូវ​បាន​បែងចែក​ជា​ពីរ​នេះ​។​

​លោក​ Cheong​ Seong-chang​ អ្នកវិភាគ​នៃ​វិទ្យាស្ថាន​ Sejong​ ក្នុង​ក្រុង​សេ​អ៊ូ​ល​ បាន​និយាយ​ថា​៖​ «​លទ្ធផល​នៅ​ពេល​នេះ​
អាច​នឹង​មាន​ឥទ្ធិពល​សំខាន់​ទៅ​លើ​ អន្តរ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ​សម្រាប់​ឆ្នាំ​ក្រោយ​»​។​

​បើ​ទោះជា​មាន​កិច្ច​ពិភាក្សា​រវាង​កូរ៉េ​ទាំង​ពីរ​ត្រូវ​បាន​ស្វាគមន៍​ថា​ជា​ជំហាន​វិជ្ជមាន​មួយ​​ក៏​ដោយ​ ក៏​គំរូ​មួយ​បាន​បង្ហាញ​ពី​ការ​ចង់​ទម្លាយ​នូវ​ភាព​ទ័លច្រក​ គឺ​ទំនង​មិន​អាច​ទៅ​រួច​ទេ​។​

​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើត​កិច្ច​សន្ទនា​ជា​ទៀងទាត់​កាលពីមុន​ ទំនងជា​អាច​ ធ្លាក់​ចុះ​យ៉ាង​ឆាប់រហ័ស​ក្រោយ​កិច្ចប្រជុំ​កាលពី​លើក​ដំបូង​មក​នោះ​ ហើយ​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​មិន​ទុកចិត្ត​គ្នា​យ៉ាង​ជ្រាលជ្រៅ​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ គឺ​ នៅ​តែ​បន្សល់​ទុក​នូវ​បច្ចេកទេស​ពី​ការ​ធ្វើសង្គ្រាម​ ចាប់តាំងពី​ជម្លោះ​រវាង​កូរ៉េ​ទាំង​ពីរ​ត្រូវ​បាន​បញ្ចប់​ក្នុង​ឆ្នាំ​ ១៩៥០-៥៣​ នោះ​។​

​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​បន្ត​ការ​ចរចា​កម្រិត​ខ្ពស់​កាលពី​ខែមិថុនា​ ឆ្នាំ​២០១៣​ ត្រូវ​បាន​ដួលរ​លំនៅ​មុន​ពេល​ពួក​គេ​ចាប់ផ្តើម​ទៅ​ទៀត​ បន្ទាប់​ពី​កូរ៉េ​ខាងជើង​ បាន​ល្មើស​ក្នុង​ឋានៈ​ជា​ប្រធាន​គណៈប្រតិភូ​ដែល​បាន​កំណត់​ដោយ​ទីក្រុង​សេ​អ៊ូ​ល​នេះ​។​

​បើ​តាម​កិច្ច​ពិភាក្សា​កាលពី​ថ្ងៃ​សុក្រ​ ខាង​ភាគី​កូរ៉េ​ខាងត្បូង​ គឺ​លោក​ Hwang​  Boo-gi​ អនុប្រធាន​នៃ​ក្រសួង​បង្រួបបង្រួម​របស់​ក្រុង​សេ​អ៊ូ​ល​ ដែល​ជា​អ្នកគ្រប់គ្រង​កិច្ចការ​ឆ្លងកាត់​ព្រំដែន​ ហើយ​សម​ភាគី​របស់​កូរ៉េ​ខាងជើង​គឺ​លោក​ Jon​ Jong-su​ ដែល​ជា​អនុប្រធាន​នៃ​គណៈ​ក​ម្មា​ធិ​របស់​កូរ៉េ​ខាងជើង​សម្រាប់​ការ​បង្រួបបង្រួម​ដោយ​សន្តិភាព​នៃ​ប្រទេស​កូរ៉េ​ បានឱ្យ​ដឹង​ថា​គឺ​មិន​មាន​របៀបវារៈ​ណាមួយ​ត្រូវ​បាន​កំណត់​ឡើយ​ ប៉ុន្តែ​ភាគី​ទាំង​ពីរ​មានការ​កំណត់​ច្បាស់​ ប្រសិនបើ​មិន​មាន​បញ្ហា​អ្វី​ជា​អាទិភាព​ត្រូវ​បំពេញ​ទេ​នោះ​៕​

​ប្រែ​សម្រួល​ដោយ​៖​ មឿ​ន​ ឌី​ណា​ /​ ប្រភព​៖​ ChannelNewsAsia

Share

Image
Image
Image