en     km
en     km

អាមេរិកសន្យាថាបង្រ្កាបការកេងប្រវ័ញ្ចពលកម្មកុមារចំណាកស្រុក

Share

 

វ៉ាស៊ីនតោន៖ យោងតាម AP រដ្ឋបាលលោក Biden បាននិយាយកាលពីថ្ងៃចន្ទ ទី ២៧ កុម្ភៈ ២០២៣ថា អាមេរិកកំពុងបង្កើតក្រុមការងារថ្មីមួយ ដើម្បីបង្ក្រាបការកេងប្រវ័ញ្ចពលកម្មខុសច្បាប់លើកុមារចំណាកស្រុកដែលធ្វើការងារនៅសហរដ្ឋអាមេរិក។

កាលពីឆ្នាំមុនគេរកឃើញក្រុមហ៊ុនរាប់រយបានផ្តល់ការងារដល់កុមារជិត ៤.០០០ នាក់ និងបានរំលោភលើច្បាប់ការងាររបស់សហរដ្ឋអាមេរិកដែលមានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។បញ្ហាដែលកំពុងកើនឡើងនេះ បានធ្វើឱ្យ លោក Xavier Becerra លេខាធិការផ្នែកសុខភាព និងសេវាកម្មមនុស្ស ស្ថិតក្នុងដំណែងដ៏លំបាកទទួលខុសត្រូវ ជាមួយនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងថា កុមារចំណាកស្រុកត្រូវបានចាកចេញពីការឃុំគ្រងរបស់រដ្ឋាភិបាលសហព័ន្ធលឿនពេក ដែលជំរុញឱ្យពួកគេចូលទៅក្នុងស្ថានភាពងាយរងគ្រោះនៃការកេងប្រវ័ញ្ចពលកម្មកុមារ។

នៅក្នុងវីដេអូថ្មីមួយ ដែលផ្សាយដោយ The New York Times លោកលេខាធិការ Xavier Becerra បានជំរុញឱ្យបុគ្គលិករបស់លោកយកកុមារចេញពីការឃុំគ្រងដែលមានខ្វះចន្លោះឱ្យបានលឿនបំផុត។នៅក្នុងឃ្លីបវីដេអូលោកបន្ថែមថា “ប្រសិនបើ Henry Ford បានឃើញស្ថានភាពបែបនេះនៅក្នុងរោងចក្រផលិតរថយន្តរបស់គាត់ គាត់នឹងមិនក្លាយជាអ្នកល្បីល្បាញ និងជាអ្នកមាននោះទេ” ។ “នេះមិនមែនជាវិធីដែលអ្នកធ្វើបែបចង្វាក់ផលិតកម្មនោះទេ»។

មន្រ្តីព័ត៌មានរបស់សេតវិមានលោកស្រី Karine Jean-Pierre បាននិយាយកាលពីថ្ងៃច័ន្ទថា លោកប្រធានាធិបតី Joe Biden នៅតែមាន “ទំនុកចិត្តខ្ពស់”ទៅលើលោក Becerra។អ្នកស្រីបាននិយាយថា “ជាការពិតណាស់ប្រធានាធិបតីមិនជឿថាលំហូរនៃចំណាកស្រុកដំណើរការដូចជាប្រព័ន្ធមួយហើយក៏មិនមែនជាលោកលេខាធិការ Becerraជាអ្នកធ្វើដែរ”។

លោកBecerra ត្រូវបានគេមើលជាយូរមកហើយថាជាអ្នកតស៊ូមតិសម្រាប់ជនអន្តោប្រវេសន៍។ ជារឿយៗគាត់និយាយអំពីបទពិសោធន៍របស់ឪពុកម្តាយលោកផ្ទាល់ដែលធ្វើអន្តោប្រវេសន៍ពីម៉ិកស៊ិកទៅសហរដ្ឋអាមេរិក។

រដ្ឋបាលវ៉ាស៊ីនតោនបានតស៊ូទៅនឹងការកើនឡើងនៃជនចំណាកស្រុក រួមទាំងកុមារនៅ ចាប់តាំងពីលោក Biden ចូលកាន់តំណែងដំបូង។ ជនចំណាកស្រុកកើនឡើង 37% ប្រៀបនឹងឆ្នាំមុន។ ចំនួនច្រើនជាងពីរដងបើប្រៀបនឹងអំឡុងពេលលោក Donald Trump កាន់តំណែងជាប្រធានាធិបតី​ក្នុងឆ្នាំ 2019 ។

លេខាធិការផ្នែកសុខភាព និងសេវាកម្មមនុស្ស និងក្រសួងការងារបានដាក់ចេញនូវគោលនយោបាយថ្មី និងបង្កើតក្រុមការងារមួយកាលពីថ្ងៃចន្ទ ដែលសន្យាថានឹងមានការតាមដានខ្លាំងជាងមុនលើកុមារដែលត្រូវបានផ្លាស់ប្តូរពីពីជម្រកទៅរស់នៅជាមួយអ្នកឧបត្ថម្ភនៅសហរដ្ឋអាមេរិក។ទីភ្នាក់ងារនេះនឹងជួយកុមារចំណាកស្រុកឱ្យចុះឈ្មោះចូលរៀន។ បច្ចុប្បន្នក៏តម្រូវឱ្យតាមដានកុមារដែលបានទូរស័ព្ទទៅការិយាល័យមជ្ឈមណ្ឌលការតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួនដើម្បីរាយការណ៍ពីកង្វល់សុវត្ថិភាពរបស់ពួកគេ។ក្រសួង​ការងារអាមេរិកក៏បានព្រមានមិនឱ្យមានការនាំផលិតផលចេញដែលផលិតដោយកម្លាំងពលកម្មកុមារផងដែរ។

ប្រភព៖ AP ថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2023

Share

Image
Image
Image