en     km
en     km

សម្ដេច ស ខេង ៖ អង្គការប្រតិបត្តិការហិរញ្ញវត្ថុបានដកកម្ពុជាចេញពីបញ្ជីប្រផេះជាផ្លូវការ

Share

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា អង្គការប្រតិបត្តិការហិរញ្ញវត្ថុ(FATF) បានដកកម្ពុជាចេញពីបញ្ជីប្រផេះជាផ្លូវការហើយ ក្រោយមានកិច្ចប្រជុំមួយត្រៀមបម្រុងមួយកាលពីថ្ងៃទី២១ ខែ កុម្ភៈ កន្លងទៅ។ ដំណឹងនេះ ត្រូវបានសម្ដេចប្រកាសជាផ្លូវការលើទំព័រហ្វេសប៊ុកសម្ដេចកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្ដេចបញ្ជាក់ថា ប្រទេសកម្ពុជា និង ម៉ារ៉ុក លែងជាកម្មវត្ថុនៃការត្រួតពិនិត្យបន្ថែមទៀតដោយ FATF ទៀតហើយ។សូមជម្រាបដែរថា កាលពីខែមករា ឆ្នាំ២០២៣កន្លងទៅ មន្ដ្រីជាន់ខ្ពស់នៃអង្គការ FATF បានជំរុញឱ្យកម្ពុជាធ្វើគម្រូសម្រាប់ហិរញ្ញប្បទានបៃតង ខណៈរាជរដ្ឋាភិបាលក៏បានឆ្លើយតបអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍបៃតង នេះ ស្របពេលដែលកម្ពុជាដាក់ចេញក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងទៅផងដែរ។

ទោះបីជាកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ តែសម្ដេច ស ខេង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច ស ខេង ដាស់តឿនមន្រ្តី កុំឲ្យមានមោទនភាពជ្រុលរហូតដល់ភ្លេចខ្លួន ក្នុងការទប់ស្កាត់អំពើសម្អាតប្រាក់កខ្វក់។ សម្តេច ស ខេង ជំរុញឲ្យមន្រ្តីពាក់ព័ន្ធគ្រប់ថ្នាក់ ត្រូវខិតខំ និងសាមគ្គីគ្នា ក្នុងការការពារកុំឲ្យកម្ពុជាវិលទៅចូលក្នុងបញ្ជីប្រផេះវិញ៕

Share

Image
Image
Image